ចំពោះស្រ្តីដែលធ្លាប់តែជួបបញ្ហាឈឺចាប់ជាប់ ឬម្តងហើយម្តងទៀតក្នុងពេលរួមភេទ មិនគួរណាទុករឿងនេះចោលដោយមិនខ្វាយខ្វល់ ឬរកដំណោះស្រាយឡើយ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការឈឺចាប់ក្នុងពេលរួមភេទគឺជាបញ្ហាញឹកញាប់មួយដែលអាចបណ្តាលមកពីកត្តារាងកាយ ឬកត្តាផ្លូវចិត្ត ប៉ុន្តែរឿងទាំងនេះគឺងាយស្រួលក្នុងការព្យាបាលទេ។
ថ្វីបើការឈឺចាប់ក្នុងពេលរួមភេទក៏អាចកើតឡើងលើមនុស្សប្រុសដែរនោះ ប៉ុន្តែមនុស្សស្រីច្រើនតែជួបករណីនេះញឹកញាប់ជាង ជាពិសេសស្រ្តីក្រោយពីរាំងរដូវរួចតែម្តង។ ការឈឺចាប់នៅប្រដាប់ភេទអាចកើតឡើងក្នុងពេល ឬក្រោយពីរួមភេទរួច។
បើសិនជាអ្នកកំពុងតែមានបញ្ហាឈឺចាប់ក្នុងពេលរួមភេទមែន អ្នកអាចធ្វើរឿងធម្មតាៗដូចខាងក្រោមនេះសិនទៅមុនពេលរួមភេទ៖
- នោមឲ្យអស់
- ងូតទឹកក្តៅឧណ្ហៗ
- ប្រើថ្នាំបំបាត់ការឈឺចាប់
- ប្រើទឹករំអិលសម្រាប់ការរួមភេទ
- ស្អំទឹកកកនៅបបេរទ្វារមាស
- ជជែកគ្នាអំពីការឈឺចាប់របស់អ្នកជាមួយដៃគូសិន
អ្នកជំនាញបានណែនាំទៀតថា ចូរព្យាយាមផ្លាស់ប្តូរទម្លាប់នៃការរួមភេទធម្មតាផងដូចជា ប្តូរក្បាច់រួមភេទណាដែលអាចកាត់បន្ថយអាការៈឈឺចាប់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ក្រៅពីនេះការបរបោសអង្អែលមុនពេលរួមភេទយូរអាចនឹងជួយផ្តល់ពេលវេលាភ្ញោចអារម្មណ៍ផ្លូវភេទកាន់តែល្អ និងបង្កើនការបញ្ចេញទឹករំអិលពីទ្វារមាសបានកាន់តែច្រើនផង៕