ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីម៉ាសដែលអ្នកម្តាយអាចប្រើបានក្នុងកំឡុងពេលមានផ្ទៃពោះ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ក្នុងកំឡុងពេលដែលអ្នកមានផ្ទៃពោះ អ្នកគួរតែទិញម៉ាសមុខដែលមានចារថាស្ត្រីមានផ្ទៃពោះអាចប្រើបាន ដោយមិនគួរប្រើម៉ាសបិទមុខដែលធ្វើឲ្យស្បែកសឡើយ ព្រោះក្រោយពេលដែលអ្នកប្រើរួច អាចធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃបានយ៉ាងងាយ។
- ពេលដែលអ្នកទិញម៉ាសបិទមុខ អ្នកគួរតែជ្រើសរើសម៉ាសដែលល្បីឈ្មោះ ហើយមើលឲ្យបានច្បាស់ពីសារធាតុដែលមានក្នុងម៉ាសនោះ ដោយមិនគួរចេះតែជឿគេទេ ព្រោះអាចធ្វើឲ្យគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃបាន។
- ចុងក្រោយ អ្នកគួរតែទិញមកសាកសិន ព្រោះមានម៉ាសបិទមុខខ្លះអាចធ្វើឲ្យស្បែកអ្នកប្រតិកម្មយ៉ាងងាយ។ ដូចនេះ ពេលដែលអ្នកកំពុងតែពរពោះ អ្នកគួរតែប្រយ័ត្នក្នុងការប្រើម៉ាសបិទមុខ ដោយមិនគួរចង់ស្អាត ហើយធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃឡើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)