ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់អាក្រក់ដែលអាចឆ្លងដល់កូនក្នុងផ្ទៃនៅពេលដែលអ្នកម្តាយមិនកែក្នុងកំឡុងពេលមានផ្ទៃពោះ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ប្រសិនជាអ្នកមានចរិតឆាប់មួលម៉ៅ អ្នកគួរតែរៀនរក្សាចិត្តឲ្យស្ងប់ ដោយមិនគួរឆេវឆាវទៀតទេ ព្រោះបើចិត្តអ្នកតែងឡើងចុះមិនទៀង នឹងអាចធ្វើឲ្យប៉ះពាល់ដល់ទារកក្នុងផ្ទៃយ៉ាងលឿន។ ជាហេតុដែលធ្វើឲ្យគេអាចក្លាយជាក្មេងចិត្តក្តៅក្រោយសម្រាលចេញមក។
- បើអ្នកមានទម្លាប់មិនបរិភោគគ្រប់មុខ ដោយមិនព្រមញ៉ាំអាហារនេះ ឬអាហារនោះ នឹងអាចឆ្លងដល់កូនក្នុងផ្ទៃយ៉ាងងាយ។ នៅពេលដែលកូនចេញមក កូននឹងឆ្លងចរិតនេះតាមអ្នក ដោយពិបាកពិសារបាយខ្លាំងណាស់។ ជាពិសេស បើអ្នកញ៉ាំមិនគ្រប់ អ្នកនឹងមិនអាចផ្តល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ដល់កូនទេ ដោយធ្វើឲ្យគេលូតលាស់មិនគ្រប់ជ្រុងជ្រោយឡើយ។
- អ្នកម្តាយដែលចូលចិត្តចូលគេងយប់ជ្រៅ គួរតែផ្លាស់ប្តូរមកគេងឲ្យទៀងពេលក្នុងពេលមានផ្ទៃពោះ ព្រោះបើអ្នកនៅតែចូលគេងយប់ជ្រៅ កូននឹងមានទម្លាប់នេះដូចអ្នក។ ជាពិសេស ក៏អាចប៉ះពាល់ដល់ទារកដែលនៅក្នុងផ្ទៃផងដែរ ដោយធ្វើឲ្យសុខភាពគេមិនរឹងមាំឡើយបើអ្នកតែងចូលគេងយប់ជ្រៅ។
- ទោះជាក្នុងកំឡុងពេលពរពោះ ក៏អ្នកមិនគួរខ្ជិល មិនធ្វើការងារអ្វីដែរ ព្រោះទម្លាប់ខ្ជិលនេះ អាចឆ្លងដល់ទារកក្នុងផ្ទៃបាន។ ដូចនេះ អ្នកគួរតែធ្វើការងារស្រាលៗខ្លះ ដើម្បីជាការហាត់ប្រាណ និងបង្រៀនកូនក្នុងផ្ទៃឲ្យមានទម្លាប់ឧស្សាហ៍ផងដែរ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)