វាពិតជាពិបាកណាស់ក្នុងការថែរក្សាកម្រិតជាតិស្ករក្នុងឈាមក្នុងចំនួនធម្មតា ជាពិសេសនៅពេលអ្នកត្រូវបានគ្រូពេទ្យរកឃើញថាមានជំងឺទឹកនោមផ្អែមប្រភេទទី២ហើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការឡើងជាតិស្ករក្នុងឈាមខ្លាំងអាចកើតឡើងច្រើន តែក៏មិនខ្ពស់រហូតដល់ត្រូវការប្រើថ្នាំដែរ ហើយពេលអ្នកធ្វើអ្វីម៉្យាងដើម្បីបញ្ចុះជាតិស្ករ អ្នកអាចនឹងមានជាតិស្ករទាបខ្លាំងវិញក៏មានដែរ។ ដូច្នេះតើមានវិធីណាដែលអាចបញ្ចុះជាតិស្ករក្នុងឈាមកុំឲ្យចុះខ្លាំងពេកទៅ?
គិតគូរអំពីជាតិកាបូអ៊ីដ្រាត
មានកាបូអ៊ីដ្រាតមួយចំនួនដែលអ្នកអាចញ៉ាំបានទាំងក្នុងពេលមានជំងឺទឹកនោមផ្អែមផងដូចជា កាបូអ៊ីដ្រាតដែលមានក្នុងផ្លែប៉ោមតែម្តង។ ប៉ុន្តែមិនមែនញ៉ាំផ្លែប៉ោមទាំងមូលតែម្តងទេ តែអ្នកអាចចិតវាជាស្លាយ ហើយញ៉ាំតែមួយមាត់ ឬពីរជារៀងរាល់ពីរបីម៉ោងម្តងវិញទៅ។ រឿងនេះមិនត្រឹមតែជួយសម្រួលដល់ជាតិស្ករក្នុងឈាមទេ តែក៏ជួយកុំឲ្យឃ្លានខ្លាំងដែរ។
ស្រាក្រហម
វិធីមួយទៀតក្នុងការបញ្ចុះជាតិស្ករក្នុងឈាមដែរនោះគឺញ៉ាំស្រាក្រហមមួយកែវ។ ស្រាក្រហមត្រូវបានគេរកឃើញថា ជួយដល់ការបឺតស្រូបជាតិស្ករក្នុងពោះវៀន មានន័យថា ជាតិស្ករក្នុងឈាមនឹងមិនកើនឡើងឡើយ។ តែចូរចាំថា មិនត្រូវញ៉ាំស្រក្រហមរាល់ថ្ងៃឡើយ ព្រោះវាអាចប៉ះពាល់ដល់ថ្លើមបានបើសិនជាញ៉ាំរាល់ថ្ងៃ។
ញ៉ាំផ្លែឈើឲ្យបានច្រើន
ផ្លែឈើភាគច្រើនមានកម្រិត GI Scores ទាប លើកលែងតែផ្លែម្នាស់។ នេះដោយសារតែផ្លែឈើភាគច្រើនងាយនឹងមានជាតិទឹកច្រើន ព្រមទាំងជាតិសរសៃ ជាមួយនឹងជាតិស្ករធម្មជាតិ។ ដូច្នេះបើសិនជាអ្នកចង់ញ៉ាំផ្លែឈើច្រើន ចូរជ្រើសរើសផ្លែឈើដែលញ៉ាំទាំងសម្បកបានវិញ។ យកល្អគួរតែញ៉ាំផ្លែប៉ោម ទំពាំងបាយជូរ និងបឺរីពណ៌ខៀវ។
គ្រាប់ផ្លែឈើ
គ្រាប់ផ្លែឈើអាចបន្ថយជាតិស្ករក្នុងឈាមបែបធម្មជាតិ ដោយសារតែសម្បូរជាតិសរសៃ និងមានកម្រិត GI Scores ៥៥ចុះ។ ក្រៅពីនេះ គ្រាប់ផ្លែឈើមានអាស៊ីតខ្លាញ់ Unsaturated fat អង់ទីអុកស៊ីដង់ ប្រូតេអ៊ីន ជាតិរ៉ែ និង Phytochemical។
គេងឲ្យបានច្រើន
បើសិនជាអ្នកខានមិនបានគេង ឬក្រចូលគេង វានឹងធ្វើឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ដែរ។ ដូច្នេះចូរកំណត់ម៉ោងត្រូវចូលគេងឲ្យទៀង និងភ្ញាក់ទៀតដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ចូរធ្វើទម្លាប់នេះជារៀងរាល់ថ្ងៃ រហូតដល់អ្នកអាចប្រាកដថា ទទួលបានការគេងគ្រប់គ្រាន់ហើយ។ វាអាចជារឿងពិបាក ប៉ុន្តែវាជាវិធីដែលអាចជួយរក្សាជាតិស្ករក្នុងឈាមនៅហ្នឹងល្អបាន៕