បុរសម្នាក់ៗតែងតែមានលក្ខណៈពិសេសរៀងៗខ្លួនក្នុងការបង្ហាញប្រាប់ដល់មនុស្សដែលខ្លួនស្រឡាញ់ និងយកចិត្តទុកដាក់ ប៉ុន្តែបើសិនជាគាត់កំពុងតែធ្វើរឿងទាំងអស់ដូចខាងក្រោមនេះ ចូរកុំបោះបង់គាត់ចោលឲ្យសោះ ព្រោះគាត់កំពុងតែស្រឡាញ់អ្នកខ្លាំង ហើយជារៀងរហូតទៀតផង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- គាត់ខិតខំតស៊ូដើម្បីថែរក្សាចំណងស្នេហាមួយនេះ
- គាត់ខិតខំព្យាយាមយល់អំពីអ្នកគ្រប់យ៉ាង
- គាត់ទទួលស្គាល់នូវភាពទន់ខ្សោយរបស់អ្នក
- គាត់អត់ឱនឲ្យអ្នកទោះបីជាពិបាកយ៉ាងណាក៏ដោយ
- គាត់ជឿជាក់លើអ្នក
- អ្នកជាអតិភាពចំបងបំផុតសម្រាប់គាត់
- គាត់ស្មោះត្រង់ចំពោះអ្នក
- គាត់ស្តាប់នូវរឿងគ្រប់យ៉ាងដែលអ្នកនិយាយ
- គាត់ជាមនុស្សដែលតែងតែការពារអ្នកជាប់ជានិច្ច
- គាត់បើកចិត្តទូលាយនូវរឿងគ្រប់យ៉ាងឲ្យអ្នកដឹង
- គាត់ធ្វើល្អចំពោះអ្នក
- គាត់ធ្វើឲ្យអ្នកសើចសប្បាយបាន
- គាត់រក្សាការសន្យារបស់គាត់ជាមួយអ្នក
- គាត់សម្គាល់ និងមើលអ្នកជានិច្ចទោះបីជាមានមនុស្សច្រើននៅជុំវិញខ្លួនអ្នកក៏ដោយ
- គាត់ចង់ថើប កាន់ដៃ និងថ្នាក់ថ្នមអ្នកតែម្នាក់គត់
- គាត់និយាយសរសើ និងគោរពអ្នក
- គាត់បង្ហាញ និងប្រាប់អ្នកថា គាត់ពិតជាស្រឡាញ់អ្នកមែន
លើកក្រោយ នៅពេលអ្នកជួបគាត់ ចូរអោបគាត់ និងប្រាប់គាត់ថា គាត់ពិតជាធ្វើល្អចំពោះស្នេហានេះមែន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)នៅពេលអ្នកមើលឃើញទង្វើរដែលខាងប្រុសធ្វើបែបនេះជាមួយអ្នកហើយ អ្នកនឹងអាចសម្គាល់ដឹងថា ចំណងស្នេហាអ្នកកាន់តែរឹងមាំជាងមុនមិនខាន៕