កៅឡាក់ ជាគ្រាប់ធញ្ញជាតិមួយប្រភេទដែលភាគច្រើននៃពួកយើងប្រហែលជាស្គាល់និងធ្លាប់ទទួល
ទានរួចហើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែតើអ្នកធ្លាប់ដឹងទេថា “គ្រាប់កៅឡាក់” មិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែក៏អាចផ្ដល់អត្ថប្រយោជន៍អស្ចារ្យចំពោះសុខភាពជួយទប់ស្កាត់ជំងឺបានដែរ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីឥទ្ធិពលល្អៗនៃការទទួលទានគ្រាប់កៅឡាក់ ៖
១. គ្រប់គ្រងសម្ពាធឈាម
នោះក៏ព្រោះតែគ្រាប់កៅឡាក់មានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូមដែលជួយបញ្ចុះសម្ពាធឈាមបានយ៉ាងប្រសើរ។ ប៉ូតាស្យូមមានប្រសិទ្ធិភាពកាត់បន្ថយឥទ្ធិពលនៃជាតិសូដ្យូមដែលបង្កផលប៉ះពាល់មិនល្អចំពោះសម្ពាធឈាម។ ដូច្នេះការរក្សាបាននូវជាតិប៉ូតាស្យូមគ្រប់គ្រាន់ក្នុងរាងកាយគឺចាំបាច់ណាស់ដើម្បីគ្រប់គ្រងសម្ពាធឈាមមិនអោយឡើងខ្ពស់ខុសប្រក្រតីទប់ស្កាត់ហានិភ័យនៃជំងឺលើសសម្ពាធ
ឈាម ជំងឺសសៃឈាមបេះដូង គាំងបេះដូង និងដាច់សសៃឈាមខួរក្បាល។
២. សុខភាពប្រព័ន្ធរំលាយអាហារ
គ្រាប់កៅឡាក់ជាប្រភពដ៏ល្អបំផុតមួយនៃជាតិសសៃ Dietary ដែលមានប្រសិទ្ធិភាពជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អ រក្សាស្ថេរភាពនៃកម្រិតជាតិស្ករក្នុងឈាម បន្ទន់លាមក សម្រួលចលនាពោះ
វៀន និងទប់ស្កាត់ព្យាបាលអាការៈទល់លាមកគួរអោយកត់សម្គាល់។
៣. សុខភាពបេះដូង
គ្រាប់កៅឡាក់មានផ្ទុកជាតិខ្លាញ់ល្អ ឬអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលជួយកាត់បន្ថយការរលាកពេញក្នុងរាងកាយ រក្សាតុល្យភាពកូឡេស្តេរ៉ូល និងកាត់បន្ថយហានិភ័យនៃជំងឺស្ទះសសៃឈាមបេះដូង។ លើសពីនេះទៅទៀត គ្រាប់កៅឡាក់ក៏ជាប្រភពដ៏ប្រសើរនៃជាតិប៉ូតាស្យូមដែលសំខាន់ណាស់សម្រាប់សុខភាពបេះដូងរឹងមាំជៀសផុតពីបញ្ហាផ្សេងៗ។
៤. បង្កើនសុខភាពខួរក្បាល
នោះក៏ព្រោះតែគ្រាប់កៅឡាក់មានផ្ទុកសម្បូរទៅដោយវីតាមីន B រួមបញ្ចូលទាំង riboflavin សារធាតុ folate និង thiamine ជួយបង្កើនក៏ដូចជារក្សាពង្រឹងសុខភាពខួរក្បាលល្អប្រសើរ។ ជាតិប៉ូតា
ស្យូមនៃផ្លែកៅឡាក់ក៏ជួយបង្កើនលំហូរឈាមទៅកាន់ខួរក្បាលនិងលើកកម្ពស់សុខភាពប្រព័ន្ធសសៃប្រសាទបង្កើនការចងចាំផងដែរ។
៥. ទប់ស្កាត់ជំងឺទឹកនោមផ្អែម
បរិមាណខ្ពស់នៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ក្នុងផ្លែកៅឡាក់អាចជួយប្រយុទ្ធប្រឆាំងជាមួយភាពធន់នៃអាំងស៊ុយលីនបញ្ចុះជាតិស្ករក្នុងឈាមទប់ស្កាត់ជំងឺទឹកនោមផ្អែមគួរអោយកត់សម្គាល់៕