ស្បែកដែលមានសុខភាពល្អ និងភ្លឺរលោង គឺជាអ្វីដែលមនុស្សយើងត្រូវការ និងចង់បាន។ ហេតុដូច្នេះហើយបានជា វាគឺជារឿងដ៏សំខាន់ដែលត្រូវពិនិត្យមើលធាតុផ្សំដ៏ល្អបំផុតដែលមានក្នុងផលិតផលថែរក្សាស្បែក និងវិធីព្យាបាលនៅផ្ទះដោយខ្លួនឯង ដើម្បីប្រាកដថា ស្បែកទទួលបានការថែទាំល្អនិងមានប្រសិទ្ធភាព។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ ខាងក្រោមនេះ ខ្ញុំសូមណែនាំអំពីធាតុផ្សំល្អបំផុត ដែលអញនកគួរតែបន្ថែមទៅក្នុងទម្លាប់ថែរក្សាសម្រស់របស់អ្នកដើម្បីជួយឲ្យស្បែកភ្លឺរលោងប្រកបដោយសុខភាពល្អ។
ស្ករត្នោត
ស្ករត្នោតផ្ទុកទៅដោយអង់ទីអុកស៊ីដង់ច្រើនដែលអាចលុបបំបាត់រ៉ាឌីកាលសេរីគ្រោះថ្នាក់បាន។ ស្ករត្នោតផ្តល់ភាពទន់ដល់ស្បែកល្អជាងស្ករសរធម្មតា។ វាក៏ជួយជម្រុះកោសិកាស្បែកងាប់ៗចោលដោយមិនបង្កជាការខូចខាតអ្វីដែរ។
ទឹកឃ្មុំ
ទឹកឃ្មុំគឺជាផលិតផលមានតម្លៃ និងធម្មជាតិបំផុតមួយ។ វាគឺជាផលិតផលផ្តល់ជាតិផ្អែមតាមបែបធម្មជាតិដ៏អស្ចារ្យ ព្យាបាលការឈឺបំពង់ក និងអាចប្រើសម្រាប់លាងសម្អាតមុខបានទៀត។ អ្នកក៏អាចលាយវាជាមួយនឹងទឹកក្រូចឆ្មាដើម្បីព្យាបាលស្នាមអ៊ុចៗពណ៌ខ្មៅឲ្យបាត់ទៅវិញបានដែរ។
ប្រេងដូង
ជំនឿមួយដែលគេនិយាយអំពីការលាបប្រេងអូលីវលើស្បែកដែលមានជាតិប្រេងនោះ នឹងធ្វើឲ្យស្បែកកាន់តែមានជាតិប្រេងច្រើនទៀត គឺមិនត្រឹមត្រូវឡើយ។ តាមពិតទៅ ប្រេងដូងអាចបំបាត់ស្បែកដែលមានជាតិប្រេងច្រើនបានយ៉ាងល្អ ហើយក៏ច្រើនតែត្រូវបានគេបញ្ចូលទៅក្នុងផលិតផលថែរក្សាស្បែកទៀតផង។ ប្រេងដូងផ្ទុកទៅដោយសារធាតុប្រឆាំងនឹងបាក់តេរី និងជួយឲ្យស្បែករលោង ស្រស់ស្រាយ និងផ្តល់សំណើមបានយ៉ាងល្អ។
យ៉ាអួរមានជាតិខ្លាញ់បែបសរីរាង្គ
យ៉ាអួរគឺជាផលិតផលសម្អាតមុខបែបធម្មជាតិមួយប្រភេទ ដែលសម្បូរទៅដោយឡាក់ទិចអាស៊ីត និងប្រូតេអ៊ីន ដែលវាអាចផ្តល់ការច្រោះជាតិពុលដល់ស្បែក និងមើលទៅស្រស់ស្រាយ និងក្មេងជាងវ័យ។ យ៉ាអួរ មានប្រូតេអ៊ីនដែលជួយបន្តឹងរន្ធញើស ផ្តល់សំណើមដល់ស្បែក និងបន្ថយការមើលឃើញស្នាមជ្រួញ។ ខណៈពេលដែលឡាក់ទិចអាស៊ីតជួយជំរុញដល់ស្បែកលុបបំបាត់កោសិកាងាប់ៗចោល តែវាក៏ជួយឲ្យស្បែកមើលទៅរលោងជាងមុនផងដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ដូច្នេះចូរប្រាកដថា អ្នកបានជ្រើសរើសយ៉ាអួរដែលមានជាតិខ្លាញ់បែបសរីរាង្គ និងលាបវាស្តើងៗលើមុខ ហើយទុកចោលពីរនាទី ចាំលាងជម្រះចេញវិញជាការស្រេច៕