ជំងឺទឹកនោមផ្អែមត្រូវបានគេស្គាល់ច្បាស់ជាងគេគឺពីរប្រភេទ ដោយប្រភេទទី១ មានន័យថារាងកាយមិនអាចផលិតអាំងស៊ុយលីនបាន ខណៈពេលដែលប្រភេទទី២ គឺអាំងស៊ុយលីនត្រូវបានផលិតគ្រប់ហើយតែប្រើមិនកើត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាយ៉ាងណាក៏ដោយ ចំពោះរោគសញ្ញារបស់ជំងឺនេះប្រហែលជាមិនបានបង្ហាញឲ្យដឹងច្បាស់លាស់នោះទេទាល់តែចេញជាផលវិបាកហើយទើបចេញជាអាការៈដែលត្រូវបារម្ភ។
ចាប់តាំងពីជំងឺទឹកនោមផ្អែមត្រូវការស៊ីពេលច្រើនមក ការដែលរកឃើញជំងឺនេះបានលឿន វានឹងផ្តល់ឱកាសនៃការបង្ការការខូចខាតសរីរាង្គក្នុងខ្លួន និងផលវិបាកបានកាន់តែច្រើន។ ដូច្នេះ ខាងក្រោមនេះគឺជាអាការៈព្រមានជំងឺទឹកនោមផ្អែមមួយចំនួនដែលអ្នកគួរតែទៅជួបពេទ្យឲ្យបានលឿនដើម្បីសុំការប្រឹក្សា និងព្យាបាល។
អាការៈរួមរបស់ជំងឺទឹកនោមផ្អែមប្រភេទទី១និងទី២
- ស្រេកទឹកជាប់ និងស្ងួតមាត់ទោះបីជាអាកាសធាតុមិនក្តៅ ឬមិនធ្វើការងារធ្ងន់ក៏ដោយ
- នោមញឹកដោយមិនបានញ៉ាំទឹកច្រើន
- ស្រកទម្ងន់ដោយមិនដឹងខ្លួនទោះបីជាមិនបានតមអាហារ ឬមិនញ៉ាំអាហារក៏ដោយ
- ឃ្លានខ្លាំង និងមិនមានអារម្មណ៍ថាឆ្អែតសោះក្រោយពីញ៉ាំច្រើនរួច
- អស់កម្លាំង និងខ្សោយទោះបីជាញ៉ាំអាហារច្រើនហើយក៏ដោយ
- មានអារម្មណ៍ថាមិនស្រួលក្នុងខ្លួន និងចង្អោ
- ស្ពឹក ឬមានអារម្មណ៍ឈឺឈៀបៗនៅបាតដៃ និងប្រអប់ជើង
- ដកដង្ហើមធំក្លិនផ្អែមៗ
អាការៈដែលទាក់ទងនឹងជំងឺទឹកនោមផ្អែមប្រភេទទី២
- ភ្នែកស្រាប់តែស្រវាំងភ្លាមៗ ដែលម្តងកើតម្តងបាត់ និងគ្មានកត្តាខាងក្រៅចូលរួមសោះ
- ស្បែកទៅជាខ្មៅជាពិសេសតំបន់ក ឃ្លៀក និងគ្រលាន
- របួស ឬកន្លែងជាំស្បែកក្រជា
- រមាស់ស្បែកនៅជុំវិញទ្វារមាស ឬគ្រលាន(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ឧស្សាហ៍មានការបង្ករោគដោយមេរោគផ្សិត និងនោមញឹក
- លិង្គមិនអាចឡើងរឹង
- ធាត់ជ្រុល៕