មានគូស្វាមីភរិយាភាគច្រើនតែងតែទាស់គ្នាដោយសារប្រាក់។ ដូចនេះ តើគួរតែធ្វើបែបណាទើបអាចដោះស្រាយបញ្ហានេះបានទៅ?
- ប្រសិនជាអ្នកមិនចង់ឲ្យតែងតែកើតមានជម្លោះព្រោះតែប្រាក់ អ្នកមិនគួរប្រើកាតធនាគារជាមួយគ្នាឡើយ ព្រោះបើអ្នកប្រើជាមួយគ្នា នោះអ្នកនឹងដឹងពីសាច់ប្រាក់ក្នុងនោះ។ ដូចនេះ នៅពេលដែលអ្នកចាយច្រើន អ្នកទាំងពីរនឹងចាប់ផ្តើមកើតមានរឿងនឹងគ្នា។
- នៅពេលដែលអ្នកចង់ចំណាយធំទៅលើអ្វីមួយ អ្នកគួរតែពិភាក្សាគ្នាឲ្យបានល្អ ព្រោះវាជាសាច់ប្រាក់ធំមួយ។ បើអ្នកមិនពិគ្រោះយោបល់គ្នា នោះអ្នកទាំងពីរនឹងងាយកើតមានជម្លោះនឹងគ្នាណាស់នៅពេលដែលចំណាយហួសកំណត់។
- អ្នកគួរតែពិគ្រោះគ្នាពីរឿងចំណាយប្រចាំខែនៅរៀងរាល់ខែ ដោយគួរតែចាយប៉ុន្មាន សន្សំប៉ុន្មាន ហើយចាយទៅលើអ្វីខ្លះ។ នៅពេលដែលអ្នកមានផែនការម៉ត់ចត់បែបនេះ នោះអ្នកនឹងមិនសូវឈ្លោះគ្នាព្រោះរឿងលុយទេ ថែមទាំងមានមនោសញ្ចេតនាផ្អែមល្ហែមទៀតផង។
- ប្រសិនជាអ្នកមានក្តីស្រមៃដែលទាក់ទងនឹងប្រាក់ អ្នកគួរតែនិយាយចេញមក ព្រោះអ្នកទាំងពីរអាចជួយសម្រេចគ្នាបាន។ ប៉ុន្តែបើអ្នកលួចលាក់ធ្វើតែម្នាក់ឯង នោះបញ្ហានឹងអាចកើតឡើងជាមិនខានឡើយនៅថ្ងៃណាមួយ៕