ខ្ញុំបាទអាយុ ២៥ឆ្នាំ ហើយខ្ញុំចង់អនុវត្តការរួមភេទជាមួយសង្សារខ្ញុំតាមរយៈការប្រើមាត់ ដូច្នេះតើវាគ្រោះថ្នាក់ដែរទេ ដែលខ្ញុំលិឍ ឬលេបទឹករំអិលចេញពីទ្វារមាសរបស់នាង?
ការអនុវត្តវិធីរួមភេទដោយប្រើមាត់លើមនុស្សស្រីអាចជារឿងមួយផ្តល់ការសប្បាយ និងពេញចិត្តខ្លាំងបំផុតមួយសម្រាប់នាង ហើយក៏មើលទៅមានការពេញចិត្តស្នូកដែរ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែវាមិនមានគ្រោះថ្នាក់ ឬមានផលអាក្រក់ចំពោះសុខភាពខាងប្រុសដែលប្រើមាត់លិឍ ឬលេបទឹករំអិលចេញពីទ្វារមាសរបស់នាងឡើយ។
ទឹករំអិលដែលមាននៅទ្វារមាសរបស់នាងនៅពេលអ្នកប្រើមាត់រួមភេទ ជាធម្មតាគឺវាត្រូវបានផលិតចេញពីក្រពេញមួយក្នុងទ្វារមាសរបស់នាងដើម្បីជួយផ្តល់ភាពរអិល និងងាយស្រួលសម្រាប់ការស៊ូកបញ្ចូលលិង្គ។ វាក៏ជាសញ្ញាមួយដែលបញ្ជាក់ថា នាងកំពុងតែមានសម្រើបខាងផ្លូវភេទដែរ។
ជាធម្មតា រសជាតិរបស់ទឹករំអិលនេះគឺមានលក្ខណៈអាលកាឡាំងបន្តិច និងមានក្លិនតិចតួច ប៉ុន្តែមិនមែនស្អុយនោះទេ។ និយាយឲ្យស្រួលស្តាប់ទៅ វាមានសុវត្ថិភាពណាស់ក្នុងការលេបទឹករំអិលចេញពីទ្វារមាសស្រ្តី ហើយក៏មិនបង្កជាជំងឺអ្វីកើតមានក្នុងរាងកាយដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ការរួមភេទតាមមាត់មិនមែនមានន័យថាមានសុវត្ថិភាពនោះទេ ព្រោះអ្នកទំនងជាអាចឆ្លងជំងឺតាមរោគបានដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ខណៈពេលដែលការរួមភេទតាមមាត់លើស្រ្តីអាចប្រឈមនឹងការឆ្លងជំងឺកាមរោគតិចតួចនោះ អ្នកនៅតែអាចឆ្លងបានដដែលបើសិនជាក្នុងមាត់មានដំបៅ។ ដូច្នេះបើសិនជាអ្នកដឹងថា ខាងស្រីមិនមានជំងឺកាមរោគអ្វីទេនោះ វាពិតជាមានសុវត្ថិភាពខ្លាំងណាស់៕