ប្រសិនជាអ្នកចង់ស្គមក្នុងរដូវក្តៅនេះ អ្នកអាចជ្រើសរើសវិធីទាំងឡាយខាងក្រោមនេះ ដើម្បីអាចស្រកទម្ងន់បាន។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកគួរតែពិសារអាហារ៣ពេលឲ្យបានត្រូវពេលវេលា ដោយមិនគួរមិនបរិភោគទៀងពេលក្នុងរយៈពេលយូរឡើយ។ នៅពេលដែលអ្នកមិនញ៉ាំអាហារក្នុងរយៈពេលយូរ នោះខួរក្បាលនឹងបញ្ជារឲ្យអ្នក ពិសារអាហារយ៉ាងច្រើនក្នុងពេលតែមួយ។ ដូចនេះ អ្នកនឹងមិនងាយស្គមបានឡើយ ថែមទាំងអាចប៉ះពាល់ដល់ក្រពះទៀតផង។
- អ្នកគួរតែបរិភោគដោយអនុវត្តតាមពេលវេលាត្រឹមត្រូវ មានន័យថា អាហារពេលព្រឹក អ្នកគួរតែញ៉ាំក្នុងរយៈពេលពី៥ទៅ១៥នាទី។ អាហារថ្ងៃត្រង់ និងអាហារពេលល្ងាច អ្នកគួរតែបរិភោគក្នុងរយៈពេលចាប់ពី៣០ទៅ៤៥នាទី ទោះបីជាអ្នកបរិភោគអាហារតិចក៏ដោយ ក៏អ្នកគួរតែញ៉ាំឲ្យអស់ក្នុងរយៈពេលនេះដែរ។ ការធ្វើបែបនេះ នឹងអាចជួយអ្នកឲ្យមានរាងស្គមបានយ៉ាងងាយ។
- អ្នកគួរតែពិសារអាហារទាំងឡាយក្នុងផ្ទះបាយ ដោយមិនគួរទុកអាហារសម្រន់ផ្សេងៗក្នុងបន្ទប់គេងនោះទេ។ ការធ្វើបែបនេះ នឹងអាចធ្វើឲ្យអ្នកចៀសពីការញ៉ាំផ្តេសផ្តាស ដោយអាចធ្វើឲ្យអ្នកធាត់បាន។
- ក្រោយពេលដែលអ្នកបរិភោគបាយរួច អ្នកគួរតែកត់បន្លែដែលអ្នកចង់ទិញក្នុងក្រដាសមួយ។ បន្ទាប់មក អ្នកគួរតែទៅទិញ ហើយត្រឡប់មកវិញភ្លាម ព្រោះបើអ្នកនៅយូរ អ្នកនឹងអាចទិញអាហារជាច្រើនមកញ៉ាំ ដោយអាចធ្វើឲ្យអ្នកពិបាកសម្រកទម្ងន់ណាស់។
- មានតែការពិសារបាយហើយភ្លាម ទៅទិញគ្រឿងផ្សំ ដើម្បីចម្អិនម្ហូបភ្លាមទេ ដែលអាចធ្វើឲ្យអ្នកមិនស្រមើលស្រមៃបរិភោគអាហារដែលអាចធ្វើឲ្យអ្នកធាត់បាន។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីទាំងនេះ ដើម្បីទទួលបានរាងស្អាត ថែមទាំងអាចរក្សាបានសុខភាពល្អទៀតផង៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)