ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើដែលអាចទទួលបានក្នុងឆ្នាំនេះ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឆ្នាំថោះ
ក្នុងឆ្នាំនេះ អ្នកអាចធ្វើការបណ្តាក់ទុនបាន ព្រោះផលដែលអ្នកទទួលបានក៏មិនទាបដែរ។ ជាពិសេស ចំណូលរបស់អ្នកអាចកើនឡើងខ្ពស់ផងដែរ ដោយធ្វើឲ្យអ្នកមិនស្គាល់ទៀតទេថាពាក្យថាក្រ។ ដូចនេះ អ្នកគួរតែកាន់ឲ្យជាប់ទ្រព្យមួយនេះ។
ឆ្នាំឆ្លូវ
ក្នុងឆ្នាំមួយនេះ អ្នកនឹងអាចទទួលបានផលពីរគឺពីការងារ និងមុខរបរ។ អ្នកអាចទទួលបានការលើកតម្កើនពីចៅហ្វាយនាយ ដោយធ្វើឲ្យអ្នកអាចឡើងបានទាំងឋានៈ និងប្រាក់ខែ។ ដូចនេះ អ្នកនឹងអាចបានអ្វីដែលអ្នកចង់បាន។
ឆ្នាំជូត
ក្នុងឆ្នាំនេះ ចំណូលរបស់អ្នកអាចកើនឡើងខ្លាំងណាស់ ដោយអ្នកអាចចាយបានសេរី មិនចាំបាច់ជំពាក់នរណាឡើយ។ ដូចនេះ អ្នកគួរតែខំប្រឹងថែមបន្តិចទៀត ទើបអ្នកអាចបានខ្ពស់ជាងមុនទៅទៀត៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)