១) ភាពស្មោះត្រង់ និងភក្តីភាព
ជីវិតអាពាហ៍ពិពាហ៍ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់មនុស្សស្រី ហើយរឹតតែសំខាន់ជាងនេះទៅទៀតនោះ គឺភក្តីភាពរបស់ស្វាមី ចំពោះនាង។ ដូច្នេះ ជាប្តីល្អម្នាក់ អ្នកត្រូវមានភាពស្មោះត្រង់ ស្រឡាញ់មួយទល់នឹងមួយ។
២) រឿងលើគ្រែ
ថ្វីបើមនុស្សស្រីមានភាពខ្មាស់អៀនច្រើន ប៉ុន្តែ រឿងលើគ្រែ គឺជាអ្វីដែលនាងចង់បានដែរ។ ដូច្នេះ អ្នកត្រូវបំពេញ និងស្វែងយល់ពីអ្វីដែលនាងចង់បាន ពីព្រោះ ពេលខ្លះ នាងស៊ូអត់ទ្រាំ មិនហ៊ាននិយាយចេញមកទេ។
៣) ការងារជាក្រុម
ស្ត្រីគួរតែជាផ្នែកមួយនៃការសម្រេចចិត្ត មិនថាតូច ឬធំនោះទេ ដូចជា សាលាដែលកូនរៀន ពណ៌ឡានដែលត្រូវទិញ ការទិញផ្ទះ និងបញ្ហាលុយកាក់ជាដើម។ ដូច្នេះ បុរសជាស្វាមីត្រូវផ្តល់សិទ្ធិ ដើម្បីឲ្យភរិយាសម្រេចចិត្តផង។
៤) សុវត្ថិភាព
មនុស្សស្រីត្រូវការគ្រួសារមួយ ដែលមានសុភមង្គល និងមានសុវត្ថិភាព។ មានសុវត្ថិភាពសំដៅដល់សុវត្ថិភាពផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ និងប្រាក់កាស៕