ចូរគិតដល់ថ្ងៃដែលអ្នករៀបការម្តងទៀតទៅមើល។ ពេលនោះអ្នកបានសម្លឹងមើលភ្នែករបស់គ្នាទៅវិញទៅមក និងសន្យាថា នឹងស្រឡាញ់គ្នាជានិច្ចគ្មានថ្ងៃកែប្រែឡើយទោះបីជាល្អឬអាក្រក់យ៉ាងណាក៏ដោយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ឥឡូវនេះ អ្នកបានរៀបការរួចហើយ ហើយក៏បានរស់នៅជាមួយគ្នាយ៉ាងរីករាយដែរ ជាមួយនឹងស្នាមញញឹម ក៏ដូចជាការកើតទុក្ខខ្លះៗផងដែរ។ ប៉ុន្តែដើម្បីប្រាកដថា ចំណងអាពាហ៍ពិពាហ៍នេះមានភាពយូរអង្វែងបំផុតនោះ យកល្អគួរតែព្យាយាមធ្វើរឿងខាងក្រោមនេះឲ្យបានរាល់ថ្ងៃផងទៅ៖
- កុំងើបពីគេងដោយមិនមានផ្តល់ការថើបគ្នាសោះនោះ
- ចូរនិយាយថា បងស្រឡាញ់អូន ឬអូនស្រឡាញ់បង គ្រប់ពេលដែលអ្នកមានឱកាស
- ចូរធ្វើការងារអ្វីមួយដែលជួយសម្រួលដល់ប្រពន្ធ ដូចជាការបោសសម្អាតផ្ទះជាដើម
- ចូលគេងជាមួយគ្នា
- សួរ និងស្តាប់អំពីសុខទុក្ខគ្នាប្រចាំថ្ងៃទៅវិញទៅមក
- ចំណាយពេលវេលាខ្លះ ឬត្រឹមតែ ១០នាទី ដើម្បីយកចិត្តទុកដាក់ខ្លាំងចំពោះប្តីប្រពន្ធជាទីស្រឡាញ់
- ចូរធ្វើឲ្យមនុស្សដែលយើងស្រឡាញ់ដឹងថា អ្នកស្រឡាញ់គេខ្លាំង តាមរយៈការប្រើពាក្យនិយាយល្អៗ និងកាយវិការទន់ភ្លន់ ។
ការសាងចំណង់ស្នេហាដ៏រឹងមាំ និងយូរអង្វែងមួយត្រូវការ ការខិតខំប្រឹងប្រែងច្រើន ហើយវាក៏មិនមែនតែងតែងាយស្រួលដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)មនុស្សគ្រប់គ្នាតែងប្រាថ្នាចង់បានស្នេហាដ៏យូរអង្វែង ដូច្នេះចូរចាប់ផ្តើមធ្វើរឿងប៉ុន្មានចំណុចខាងលើនេះភ្លាមទៅ៕