ប្រសិនជាអ្នកចង់ឲ្យនារីម្នាក់ស្រឡាញ់អ្នកខ្លាំង អ្នកអាចប្រើពាក្យទាំងឡាយខាងក្រោមនេះបាន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ទោះបីជាគេនៅកន្លែងណា ក៏អ្នកនៅតែកំដរគេជានិច្ច មិនថាឆ្ងាយយ៉ាងណាទេ។
- អ្នកនឹងអាចលះបង់គ្រប់យ៉ាងដើម្បីគេបាន។ ទោះបីជាអ្នកពុំសូវមានប្រាក់ ក៏អ្នកមានចិត្តស្មោះសម្រាប់ឲ្យគេដែរ។
- មិនថាគេជួបនឹងបញ្ហាអ្វី ក៏អ្នកនៅក្បែរគេជានិច្ច មិនបោះបង់គេចោលឡើយ។
- អ្នកនឹងព្រមធ្វើម្ហូបឲ្យគេញ៉ាំ ទោះបីជាលំបាកយ៉ាងណាក៏អ្នកព្រមរៀនដើម្បីគេដែរ។
- មានអ្នកនៅ គ្មានរឿងអ្វីដែលធ្វើឲ្យគេខូចចិត្តបានឡើយ អ្នកនឹងជួយដោះស្រាយបញ្ហាគ្រប់យ៉ាង។
- មិនថាគេធាត់ប៉ុណ្ណាទេ អ្នកនៅតែស្រឡាញ់ មិនបោះបង់ចោលគេឡើយ ព្រោះអ្នកស្រឡាញ់ចិត្តគេ មិនមែនសម្រស់គេទេ។
- ទោះបីជាពេលនេះ អ្នកគ្មានសមត្ថភាពធ្វើឲ្យគេរស់នៅស្រួល ក៏ប៉ុន្តែថ្ងៃក្រោយ អ្នកនឹងធ្វើឲ្យគេរស់នៅបានយ៉ាងសោយសុខ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)