ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើទាំង១០ប្រភេទ ដែលអាចជួយព្យាបាលជំងឺអ្នកដោយមិនចាំបាត់ប្រើថ្នាំឡើយ។ តើមានផ្លែឈើអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ប្រសិនជាអ្នកចង់ស្រកទម្ងន់ បញ្ចុះជាតិស្ករ បញ្ចេញជាតិពុល ឬចង់ប្រឆាំងនឹងភាពចាស់មុនអាយុ អ្នកអាចពិសារផ្លែស្រការនាគបាន។ ជាពិសេស វាក៏អាចជួយការពារអ្នកពីជំងឺមហារីកពោះវៀនផងដែរ។
- ចំពោះផ្លែធុរេនវិញ វានឹងជួយការពារ និងប៉ូវក្រលៀនអ្នកឲ្យមានសុខភាពល្អ។
- ប្រសិនជាអ្នកចង់ការពារបេះដូងអ្នកឲ្យរឹងមាំ អ្នកអាចញ៉ាំផ្លែគូលេនបាន។ ប៉ុន្តែចំពោះអ្នកដែលងាយក្តៅក្នុង មិនគួរពិសារច្រើនឡើយ។
- បើអ្នកចង់ប៉ូវឈាម ការពារសម្រស់ ព្យាបាលជំងឺខ្វះឈាម ជំងឺភ្លេចភ្លាំង ឬអាការៈគេងមិនលក់ អ្នកអាចពិសារផ្លែមៀនបាន។
- នៅពេលដែលអ្នកមានអាការៈពុលឡាន អ្នកអាចញ៉ាំផ្លែស្វាយបាន នោះវានឹងជួយធ្វើឲ្យអាការៈអ្នកធូរស្រាល។
- ចំពោះផ្លែល្ហុងវិញ វានឹងជួយជម្រះស្នាមអ៊ុចខ្មៅលើផ្ទៃមុខ ថែមទាំងជួយរំលាយអាហារអ្នកផងដែរ។
- បើចេកវិញ វានឹងជួយអ្នកឲ្យងាយស្រួលបត់ជើងធំ ថែមទាំងជួយការពារសួតអ្នកផងដែរ។
- បើអ្នកចង់ប៉ូវឈាម អ្នកអាចពិសារផ្លែទំពាំងបាយជូរបាន។
- ប្រសិនជាអ្នកចង់ការពារជំងឺផ្តាសាយ និងជំងឺមហារីក អ្នកអាចញ៉ាំផ្លែឈើរីបាន។
- ក្រូចឃ្វិចនឹងជួយអ្នកព្យាបាលជំងឺក្អក និងបំបាត់ស្លេស្ម។ ជាពិសេស វានឹងជួយការពារអ្នកពីជំងឺទល់លាមក៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)