ដបទឹកដោះគោជ័រ និងដបទឹកដោះគោកញ្ចក់ មួយណាល្អជាង? មានមនុស្សមួយចំនួនបានទិញដបទឹកដោះគោកញ្ចក់ដើម្បីឲ្យកូនបៅ ដែលធ្វើឲ្យកូនពិបាកក្នុងការកាន់ ប៉ុន្តែវាមានសុវត្ថិភាព។ តែដបទឹកដោះគោជ័រក៏អាចមានសុវត្ថិភាពដូចគ្នានៅពេលដែលអ្នកដឹងពីរបៀបប្រើប្រាស់។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីរបៀបសុវត្ថិភាពមួយចំនួនដល់អ្នកម្តាយដែលឲ្យកូនបៅដបទឹកដោះគោជ័រ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
មុនពេលប្រើ
នៅមុនពេលដែលអ្នកទិញ អ្នកត្រូវតែត្រួតពិនិត្យឲ្យបានច្បាស់លាស់ពីសេចក្តីណែនាំដែលគេសរសេរក្នុងនោះថាតើគេប្រាប់អស់ឬទេ គេបានប្រាប់អ្នកពីសីតុណ្ហាភាពនៃទឹកដែលអាចដាក់ក្នុងនោះបានល្អិតល្អន់ឬទេ លេខទូរស័ព្ទ និងកន្លែងផលិតច្បាស់ឬទេ ជាពិសេសឈ្មោះនៃក្រុមហ៊ុន ទើបអ្នកអាចទិញមកឲ្យកូនប្រើបាន ប៉ុន្តែប្រសិនជាប្រាប់មិនច្បាស់ អ្នកមិនត្រូវទិញផលិតផលរបស់ក្រុមហ៊ុននោះឡើយ។
ពេលប្រើ
នៅពេលដែលអ្នកប្រើ អ្នកត្រូវអានសេក្តីណែនាំដែលគេប្រាប់ឲ្យបានច្បាស់ ចៀសវាងដាក់ទឹកដែលមានសីតុណ្ហភាពខ្ពស់ជាងអ្វីដែលគេប្រាប់ ដែលអាចប៉ះពាល់ដល់សុខភាពកូនពេលដែលគេប្រើ។
ក្រោយពេលប្រើ
ក្រោយពេលដែលកូនបៅរួច អ្នកត្រូវតែយកទៅលាងសម្អាតភ្លាម ហើយត្រូវប្រើសាប៊ូដែលគេប្រើសម្រាប់លាងសម្អាតដបយកមកលាងទើបវាស្អាត ក្រោយពេលដែលលាងរួច អ្នកត្រូវតែយកវាទៅហាលឲ្យស្ងួត ហើយប្រសិនជាវាមានស្នាមលើដប ឬប្រែពណ៌ អ្នកត្រូវតែប្តូរចេញភ្លាម ទើបវាមិនអាចប៉ះពាល់ដល់សុខភាពកូន៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)