នៅពេលដែលអ្នកពរពោះ និងក្រោយពេលដែលអ្នកសម្រាលរួចមានរឿងជាច្រើនដែលអាចកើតមានលើខ្លួនអ្នក ហើយមានអ្នកខ្លះមិនបានយល់ដឹងពីរឿងទាំងនោះ ហើយក៏ចាប់ផ្តើមមានអារម្មណ៍ភ័យ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីអ្វីដែលអ្នកអាចនឹងជួបប្រទះក្រោយពេលដែលអ្នកបង្កើតកូនរួច។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកនឹងអាចមានជំងឺទល់លាមក ហើយបើលឿនបំផុតក្រោយ៣ថ្ងៃទើបអ្នកអាចបត់ជើងធំបាន ហើយក៏មិនងាយស្រួលបត់ដូចពេលដែលអ្នកមិនទាន់សម្រាលកូនរួចដែរ។
- អ្នកនឹងចាប់ផ្តើមឈឺចង្កេះ ឬឈឺខ្នង ដោយក្រោយពេលដែលអ្នកអោនបន្តិច នោះអ្នកនឹងមិនអាចងើបឡើងមកវិញស្រួលទេ។
- អ្នកនឹងមានអារម្មណ៍មិនចង់ដើរ ហើយចង់តែអង្គុយ ឬគេងនៅមួយកន្លែង។
- រាងអ្នកនឹងប្រែប្រួល ដោយមិនអាចស្លៀកពាក់ខោអាវដែលរឹបនោះទេ ព្រោះវាចេញសាច់កង់ៗអាក្រក់មើលខ្លាំងណាស់។
- អ្នកនឹងមានអារម្មណ៍ឆាប់មួលម៉ៅ ហើយទោះជាគ្មានរឿងដែលអាចធ្វើឲ្យអ្នកមានអារម្មណ៍បែបនេះក៏អ្នកអាចមានបានដែរ។
- អ្នកនឹងមិនចូលចិត្តចេញទៅដើរលេងខាងក្រៅឡើយ ដោយខ្លាចអ្នកដទៃឃើញ ហើយសើចចំអកពីរូបរាងរបស់ខ្លួន។
- រាងកាយអ្នកនឹងចាប់ផ្តើមមានក្លិនមិនល្អ ដែលធ្វើឲ្យអ្នកមិនចង់នៅជិតអ្នកដទៃឡើយ។
- អ្នកនឹងតែងតែមានជំងឺ ប៉ុន្តែជំងឺទាំងនោះមិនធ្ងន់ធ្ងរទេ គឺជាជំងឺដែលអាចព្យាបាលបាន។
- មុខអ្នកអាចនឹងប្រែជាលឿងបានក្រោយពេលដែលអ្នកសម្រាលរួច ប៉ុន្តែបើអ្នកចេះបរិភោគអាហារដែលប៉ូវ នោះមុខអ្នកនឹងប្រែជាក្រហមវិញហើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)