រហូតមកដល់ពេលនេះ យើងបានផ្តោតទៅលើសមាសធាតុ 4 នៃ ការទំនាក់ទំនងអហិង្សា ដែលមានសារៈសំខាន់សម្រាប់ការបញ្ចេញមតិពីខ្លួនឯងអោយបានត្រឹមត្រូវ។ ឥឡូវវនេះសូមមើលពីរបៀបអនុវត្ដគោលការណ៍ដូចគ្នានេះចំពោះជំនាញស្តាប់របស់យើងវិញម្តង។
ជាបឋម ប្រសិនបើយើងចង់យល់ឱ្យបានច្បាស់អំពីមនុស្សម្នាក់ទៀត យើងត្រូវស្ដាប់ដោយ ការយកចិត្តទុកដាក់។
នេះមានន័យថាការបង្កើតពេលវេលានិងទីកន្លែងសម្រាប់អ្នកដទៃដែលពួកគេអាចបង្ហាញពីអារម្មណ៍របស់ពួកគេយ៉ាងពេញលេញ ហើយក៏ព្យាយាម យកអារម្មណ៍របស់ពួកគេមក ដាក់ក្នុងចិត្តខ្លួនឯង ផងដែរ។
មនុស្សភាគច្រើនមិនបានធ្វើដូច្នេះទេ ហើយជំនួសមកវិញ ពួកគេបែរជាផ្តល់នូវដំបូន្មាន ដំណោះស្រាយ ឬការធានាទៅវិញ។ ប៉ុន្តែខណៈពេលដែលអ្នកកំពុងព្យាយាមដោះស្រាយបញ្ហារបស់អ្នកដទៃ វាទំនងជាអ្នកមិនស្តាប់អារម្មណ៍របស់ពួកគេពិតប្រាកដទេ។ គោលនយោបាយដ៏ល្អបំផុតគឺត្រូវស្តាប់ដោយយកចិត្តទុកដាក់ ហើយសួរសំណួរអំពីតម្រូវការ, អារម្មណ៍ និងសំណើរបស់ពួកគេ។ ជួនកាលពួកគេប្រហែលជាត្រូវការដំបូន្មាន ឬគ្រាន់តែការឱប ប៉ុន្តែជួនកាលពួកគេប្រហែលជាមិនដឹងខ្លួនផង។
នោះហើយជាកន្លែងដែលអំណាចនៃការឆ្លុះបញ្ចាំង និងការធ្វើបរាឃ្លា ( ការបកស្រាយពាក្យ) ចូលមក។ ពេលខ្លះអ្វីដែលមនុស្សពិតជាត្រូវការ គឺមិនដូចគ្នានឹងអ្វីដែលពួកគេនិយាយ និងគិតថាពួកគេត្រូវការនោះទេ។ តាមរយៈការឆ្លុះបញ្ចាំងនិងការបកស្រាយពន្យល់ អ្នកអាចជួយពួកគេឱ្យយល់ពីអ្វីដែលពួកគេកំពុងព្យាយាមនិយាយ។
ឧទាហរណ៍ថាថៅកែរបស់អ្នកអាចនិយាយថា “អ្នកមិនមែនជាអ្នកទំនាក់ទំនងល្អ” ។ វាធ្វើឱ្យអ្នកភាន់ភាំងពីព្រោះគាត់មិនដែលត្អូញត្អែរអំពីរឿងនេះពីមុនទេ។ ដូច្នេះអ្នកឆ្លុះបញ្ចាំងអំពីសេចក្តីថ្លែងរបស់គាត់ងអំពីអ្នកហើយនិយាយបកថា៖ “ខ្ញុំមិនមែន ជាអ្នកប្រាស្រ័យ ទាក់ទងល្អទេ” ។ នេះអនុញ្ញាតឱ្យគាត់ពង្រីកសាររបស់គ្រាត់ហើយគាត់និយាយថា “មែនហើយ យើងខកខានការចែកចាយកាលពីម្សិលមិញពីព្រោះគ្មាននរណាម្នាក់ បានដឹងអំពីវានោះទេ” ។
ដើម្បីធ្វើឱ្យប្រាកដថាអ្នកបានយល់ ហើយអ្នកបកស្រាយនូវអ្វីដែលគាត់ បាននិយាយទៅគាត់វិញដោយនិយាយថា: “យើងមិនបានធ្វើការចែកចាយពីព្រោះគ្មានសមាជិកក្រុមណាមួយបានដឹងអំពីវាទេ” ។ នេះបង្ហាញអ្នកយល់និងអនុញ្ញាតឱ្យគាត់កែតម្រូវអ្នកបើចាំបាច់។
ប៉ុន្តែផ្ទុយទៅវិញគាត់បានបញ្ជាក់ពីអ្វីដែលអ្នកបាននិយាយហើយឆ្លើយតបថា ” យើងត្រូវការផ្លាស់ប្តូរប្រព័ន្ធដើម្បីអោយអ្នករាល់គ្នាដឹងនៅពេលមានការចែកចាយទៀត” ។ ការប្រើប្រាស់ ការទំនាក់ទំនងអហិង្សា របស់អ្នកបានជួយគាត់ឱ្យយល់ថាគាត់មានបញ្ហាជាមួយប្រព័ន្ធបច្ចុប្បន្ននៅនឹងកន្លែង ហើយមិនមែនមានបញ្ហាជាមួយអ្នកទេ។