នៅពេលនិយាយដល់រឿងស្នេហា អ្នកមិនអាចគិតអ្វីផ្សេងក្រៅពីចង់រៀបការជាមួយបុរសដែលខ្លួនស្រឡាញ់ឡើយ។ សេចក្តីស្នេហា ធ្វើឲ្យមនុស្សយើងខ្វាក់ភ្នែក ហើយយើងក៏ច្រើនតែបង្កើតនូវជម្រើសដ៏គ្រោះថ្នាក់មួយចំនួនដែលវាគ្រប់គ្រាន់នឹងធ្វើឲ្យស្តាយក្រោយផងដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)វាពិតជារឿងមួយអស្ចារ្យខ្លាំងណាស់ដែលស្រ្តីគ្រប់រូបអាចរៀបការជាមួយបុរសដែលមានលក្ខណៈពេញលេញ។ ប៉ុន្តែចូរស្រមៃមើលថា ការដែលរៀបការជាមួយបុរសដែលគិតថាអ្នកមិនទាន់មានតម្លៃ មិនចូលចិត្តនូវអ្វីដែលអ្នកយល់ឃើញ ឬតែងតែយល់ថាអ្នកជាប្រពន្ធដែលគ្មានតម្លៃ តើវានឹងមានអ្វីកើតឡើងទៅ? តើវានោះគឺជាសុបិន្តអាក្រក់ឬក៏ជាអ្វី?
ដូច្នេះហើយទើបខ្ញុំលើកនូវចរិកលក្ខណៈរបស់បុរស ១២យ៉ាងដែលអ្នកគួរតែពិចារណាឡើងវិញអំពីការសម្រេចចិត្តរៀបការជាមួយ៖
- មិនដែលគោរពសន្យាដែលខ្លួនបាននិយាយ ឬគ្រាន់តែនិយាយឲ្យតែរួចពីមាត់
- មិនគោរពអ្នក និងព្យាយាមបំពានលើអ្នក ឬទំនាក់ទំនងស្នេហារបស់អ្នកជានិច្ច
- តែងតែមានភាពអាថ៌កំបាំងជាប់ខ្លួនជានិច្ច ហើយក៏មិនចង់ចែករំលែកនូវអ្វីដែលជាការងាររួមគ្នាជាមួយអ្នកដែរ
- តែងតែបង្កើតជាលេសជាប់ជានិច្ច ហើយក៏មិនចាត់ទុកអ្នកជាអតិភាពដំបូងក្នុងជីវិតគេដែរ
- ស្នេហាដែលល្អ និងត្រឹមត្រូវដែលមានការប្តេជ្ញានឹងគ្នា គឺមិនមានការកុហកឡើយ
- តែងតែបង្កើតជាជម្លោះជាប់
- តែងតែផ្តោតសំខាន់តែលើការងារច្រើនជាងនៅជាមួយអ្នក
- មិនមានពេលវេលាដើម្បីធ្វើបុណ្យសាងកុសលជាមួយគ្នាសោះ
- ជាមនុស្សប្រុសដែលស្អប់សត្វ
- ជាបុរសដែលតោងអ្នកស្អិតពេក ហើយក៏មិនព្រមផ្តល់ពេលវេលាផ្ទាល់ខ្លួនដល់អ្នកសោះ
- បោកប្រាស់អ្នកម្តងហើយម្តងទៀត ជាពិសេសរឿងដដែលៗ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ជាបុរសដែលមិនទាន់មានភាពចាស់ទុំនៅឡើយ៕