មានមនុស្សមួយចំនួននៅពេលដែលនៅវ័យក្មេងពុំសូវសាងបានសម្ថិផលអ្វីទេ តែនៅវ័យកណ្តាលអាចទទួលបានលាភទៅវិញ។ តើមានឆ្នាំណាខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឆ្នាំឆ្លូវ
អ្នកដែលកើតនៅឆ្នាំនេះជាមនុស្សដែលមានចិត្តល្អពីកំណើត ។ នៅពាក់កណ្តាលជីវិតមុនរបស់គេតែងតែខិតខំប្រឹងប្រែងដើម្បីផ្គត់ផ្គង់អ្នកផ្ទះឲ្យរស់នៅបានល្អ ដោយមិនបានរអ៊ូរទាំអ្វីទេ។ លុះដល់ពេលវ័យកណ្តាល គេនឹងអាចមានបទពិសោធន៍ច្រើន។ ដូចនេះក្នុងជីវិតពាក់កណ្តាលក្រោយ គេមិនចាំបាច់បញ្ចេញកម្លាំងច្រើនទេ គេនឹងអាចទទួលបានលទ្ធផលល្អក្នុងមុខរបរ ឬការងារ។ ជាហេតុដែលអាចធ្វើឲ្យគេ និងក្រុមគ្រួសារអាចរស់នៅដោយសុខសាន្ត និងមានសុភមង្គលនៅកន្លះជីវិតក្រោយ។
ឆ្នាំជូត
អ្នកដែលកើតនៅឆ្នាំនេះនៅពីក្មេងពុំបានយល់ច្បាស់ពីការងារក្នុងសង្គមឡើយ ជាហេតុដែលធ្វើឲ្យគេអាចធ្វើឲ្យអ្នកដទៃមិនពេញចិត្តនៅពេលខ្លះ។ នៅពេលដែលធ្វើឲ្យអ្នកដទៃទាស់ចិត្ត នោះគេនឹងអាចរកល្បិចដើម្បីរារាំងមិនឲ្យអ្នកសម្រេចក្នុងការងារឡើយ។ ឆ្លងតាមរយៈអាយុកាន់តែធំ គេអាចប្រឹងប្រែងដើម្បីទទួលបានលទ្ធផលល្អ។ លុះដល់ពាក់កណ្តាលជីវិតក្រោយ មុខរបរនឹងអាចមានអ្នកតាមជួយ នោះអ្នកនឹងអាចរកបានប្រភពចំណូលកាន់តែច្រើន។
ឆ្នាំខាល
នៅវ័យក្មេង អ្នកដែលកើតនៅឆ្នាំនេះជាមនុស្សដែលហ៊ានប្រយុទ្ធគ្រប់បែបយ៉ាង ប៉ុន្តែដោយខ្វះបទពិសោធន៍ ធ្វើឲ្យពិបាកបន្តិចក្នុងការងារ។ តែឆ្លងកាត់ពេលវេលាយូរ ធ្វើឲ្យគេអាចសន្សំបានបទពិសោធន៍ច្រើន។ លុះដល់ពាក់កណ្តាលជីវិតក្រោយ គេនឹងអាចមានមុខរបរដែលមានភាពនឹងនរមួយ ហើយអាចរីកចម្រើនទៅមុខ។ ដូចនេះទ្រព្យគេនឹងអាចកើនឡើងជាលំដាប់។
ឆ្នាំមមី
អ្នកដែលកើតនៅឆ្នាំនេះជាមនុស្សដែលចូលចិត្តជីវភាពសេរី។ នៅវ័យក្មេង អ្នកដែលកើតនៅឆ្នាំនេះជាមនុស្សដែលចូលចិត្តធ្វើរឿងអ្វីមួយតាមចិត្តខ្លួនឯង ជាហេតុដែលធ្វើឲ្យប៉ះពាល់ដល់មនុស្សជាច្រើន។ នៅពេលដែលប៉ះពាល់ដល់អ្នកទាំងនោះ ការងារ ឬមុខរបរមិនអាចសម្រេចបានឡើយ។ ប៉ុន្តែក្រោយពេលមកដល់ពាក់កណ្តាលជីវិតក្រោយ គេនឹងស្គាល់កាលៈទេសៈ ហើយចាប់ផ្តើមប្រឹងប្រែងតាមគោលដៅរបស់ខ្លួន។ ដូចនេះគេនឹងអាចប្រមូលបានផលច្រើនជាមិនខានឡើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)