ស្លឹកខ្ទឹមគឺជារបស់ដែលអ្នកយកមកចម្អិនជាមួយមុខម្ហូបអ្នកជានិច្ច ព្រោះវាអាចជួយកាត់ក្លិនមិនល្អ ថែមទាំងអាចធ្វើឱ្យម្ហូបអ្នកឆ្ងាញ់ទៀតផង ដូចនេះតើអ្នកដឹងទេថាវាផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់អ្នកទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការពារជំងឺមហារីក
នៅក្នុងខ្ទឹមនេះមានសារធាតុម្យ៉ាងដែលអាចការពារអ្នកឱ្យចៀសផុតពីជំងឺមហារីកបាន ហើយមានជាតិហិរដែលអាចការពារមិនឱ្យកោសិកាមហារីកដុះឡើងក្នុងរាងកាយអ្នកឡើយ ជាពិសេសជំងឺមហារីកក្រពះ និងមហារីកផ្សេងទៀត។
ធ្វើឱ្យអ្នកចង់បរិភោគអាហារ
នៅពេលដែលអ្នកមិនចង់ពិសារអាហារផ្សេងៗ អ្នកអាចបរិភោគខ្ទឹមនេះបាន ព្រោះវាអាចជួយអ្នកឱ្យចង់ពិសារអាហារ។
ការពារសរសៃឈាម
នៅក្នុងនោះមានវីតាមីនC ដែលអាចជួយការពារសរសៃឈាមអ្នកឱ្យមានសុខភាពល្អ ជួយឈាមអ្នកដើរស្រួល ថែមទាំងអាចជួយបំបាត់អាការៈវិលមុខពេលដែលអ្នកលើសឈាម ជាងនេះទៅទៀតវានឹងជួយការពារខួរក្បាលអ្នក ដែលមិនងាយធ្វើឱ្យអ្នកមានជំងឺវង្វេងវង្វាន់ឡើយនៅពេលដែលមានអាយុចាស់ជរា។
បញ្ចុះកាឡូរី
វានៅមានអត្ថប្រយោជន៍មួយទៀតគឺធ្វើឱ្យកាឡូរីក្នុងខ្លួនអ្នកចុះមកត្រឹមកម្រិតទាប នោះអ្នកនឹងមិនមានជំងឺផ្សេងៗកើតឡើងលើខ្លួនអ្នកឡើយ ហើយអ្នកក៏មិនងាយធាត់ដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)