ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឆ្នាំមមី
បុគ្គលឆ្នាំមមី ជាបុគ្គលដែលមានចរឹតមិនធម្មតាទេ ដោយជាមនុស្សដែលប្រកាន់ពាក្យសម្តី ហើយនិយាយអ្វីនឹងធ្វើនឹង។ ជាពិសេស ក្នុងមុខរបរ បើគេនិយាយមួយគឺមួយហើយ ថែមទាំងម៉ត់ចត់ចំពោះការងារទៀតផង។ ដូចនេះ ក្នុងឆ្នាំនេះមិនខ្លាចជាអ្នកមានក៏ពិបាកដែរ។
ឆ្នាំខាល
បុគ្គលឆ្នាំខាលវិញ ជាមនុស្សដែលស្រឡាញ់មុខមាត់ ហើយចូលចិត្តដណ្តើមលេខ១។ ជាពិសេស គេជាមនុស្សដែលចូលចិត្តត្រូវបានគេសរសើរ។ ជាហេតុដែលធ្វើឲ្យគេខំប្រឹងខ្លាំង ដើម្បីទទួលបានពាក្យសរសើរពីអ្នកដទៃ។ ដូចនេះ ក្នុងឆ្នាំនេះ គេនឹងអាចរកបានផលធំចូលមកជាមិនខានឡើយ។
ឆ្នាំថោះ
បុគ្គលឆ្នាំថោះ ជាមនុស្សដែលធ្វើការបណ្តាក់ទុនត្រូវជានិច្ច ព្រោះគេអាចមើលធ្លុះ។ ជាពិសេស ក្រៅពីប្រាក់ខែ គេក៏អាចរកបានចំណូលក្រៅដែរ ព្រោះគេមានគំនិតជាអ្នករកស៊ី។ ដូចនេះ ក្នុងឆ្នាំកុរនេះ ទ្រព្យរបស់គេនឹងមិនធម្មតានោះទេ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)