បើនិយាយដល់មនុស្សស្រី ភាពស្អាតគឺឋិតនៅលំដាប់ទីមួយ។នៅពេលដែលចេញក្រៅ ឬទៅចូលរួមពិធីមង្គលការម្តងៗ គេតែងតែផាត់មុខជានិច្ច។តើគួរផាត់យ៉ាងណាឲ្យមុខកាន់តែស្អាតនោះ?
- យកខ្មៅដៃគូសភ្នែកទៅដុតភ្លើងឲ្យក្តៅក្នុងរយ:ពេល1វិនាទី បន្ទាប់មកទុកវាឲ្យត្រជាក់ក្នុងរយ:ពេល15វិនាទី ទើបយកមកគូស។អ្នកនឹងឃើញវាដូចeyeliner មានលក្ខណ:ដូចទឹក។
- គូសអក្សរ”#”នេះលើត្របកភ្នែក ហើយទើបលុបវាឲ្យស្មើរគ្នា។
- ស្លាបព្រាគឺជាវត្ថុដែលងាយស្រួលគូសចុងភ្នែកឲ្យបេះទ្បើងលើ។ដំបូងយកចុងស្លាបព្រាដាក់នៅក្រោមភ្នែកហើយគូសពីចុងភ្នែកទ្បើងទៅលើ បន្ទាប់មកយកមាត់ស្លាបព្រាដាក់ពីលើវិញហើយគូសបន្ថែមពីលើកន្លែងដែលអ្នកគូសរួចឲ្យមានប្រលោះមួយ។ចុងក្រោយគូសបំពេញប្រលោះនោះឲ្យពេញជាការស្រាច។
- មុនពេលដែលអ្នកប្រើប្រដាប់ពត់រោមភ្នែក អ្នកអាចយកម៉ាសីុនផ្លុំសក់មកផ្លុំឲ្យក្តៅ ដើម្បីនៅពេលកៀប រោមភ្នែកអ្នកនឹងស្អាតល្អ។
- អ្នកក៏អាចយកស្លាបព្រាមកដាក់ពីក្រោមរោមភ្នែកហើយលាបក៏បាន។វាធ្វើឲ្យរោមភ្នែកអ្នកកាន់តែស្អាតថែមទៀត។ ដូចនេះអ្នកអាចសាកល្បងតាមវិធីទាំងនេះបាន អ្នកនឹងទទួលបានមុខដ៏ស្អាតផូរផង់មួយ៕