ថ្នាំអាឡែហ្ស៊ីច្រើនតែផ្ទុកទៅដោយសារធាតុ Antihistamine។ ថ្នាំប្រភេទនេះមានមួយចំនួនអាចធ្វើឲ្យអ្នកប្រើមានអារម្មណ៍ងងុយគេង មិនអាចផ្ចង់អារម្មណ៍បាន និងបន្ថយការមានប្រតិកម្មរបស់រាងកាយបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)នៅពេលលេបថ្នាំបែបនេះ យកល្អគួរតែធ្វើទៅតាមការណែនាំដូចខាងក្រោមនេះផង៖
- ធ្វើទៅតាមការណែនាំរបស់ថ្នាំនេះដែលបាននិយាយរៀបរាប់ក្នុងក្រដាសខាងក្នុង ឬបកស្រាយពីគ្រូពេទ្យ
- ចូរប្រើវាដោយប្រុងប្រយ័ត្ននៅពេលបើកបរ ឬបើកដំណើរការណ៍ម៉ាស៊ីន
- ចូរចៀសវាងការប្រើប្រាស់គ្រឿងស្រវឹង ថ្នាំងងុយគេង និងថ្នាំរំងាប់អារម្មណ៍ក្រោយពីលេបថ្នាំអាឡែហ្ស៊ីរួច(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- មិនត្រូវលេបថ្នាំនេះច្រើនជាងកម្រិតដែលគ្រូពេទ្យណែនាំឲ្យប្រើឡើយ៕