មនុស្សយើងភាគច្រើន វាសឹងតែជារឿងអូតូម៉ាទិចទៅហើយ ដែលគ្រប់ពេលចេញពីផ្ទះ គឺចាប់យកតែសោរផ្ទះ និងទូរស័ព្ទដៃដាក់ក្នុងហោប៉ៅ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែអ្វីដែលមនុស្សភាគច្រើនមិនបានដឹងនោះគឺថា ទម្លាប់បែបនេះអាចមានផលអាក្រក់ខ្លាំងដល់សុខភាពអ្នក។
អស់រយៈពេលច្រើនឆ្នាំមកហើយដែលថា មានអង្គការជាច្រើននៅជុំវិញពិភពលោកបានកំពុងតែធ្វើការស្រាវជ្រាវថា តើការប្រើប្រាស់ទូរស័ព្ទឆ្លាតវៃនិងការប៉ះពាល់វាលើរាងកាយអាចប្រឈមខ្ពស់នឹងមហារីកឬអត់។ ថ្វីបើមិនទាន់មានសេចក្តីសន្និដ្ឋានចុងក្រោយពិតប្រាកដនៅឡើយក៏ដោយ តែលទ្ធផលគឺមិនល្អនោះទេ ដោយមានការសិក្សាជាច្រើនបានរកឃើញថា ការប្រើប្រាស់ទូរស័ព្ទដៃដែលប៉ះពាល់នឹងស្បែកច្រើន នឹងធ្វើឲ្យកើតមហារីកពងស្វាស។ លើសពីនេះទៅទៀត វាក៏មានអំណះអំណាងមួយបញ្ជាក់ថា ទូរស័ព្ទដៃអាចបំផ្លាញប្រព័ន្ធសរសៃប្រសាទកណ្តាល (CNS) ដែលជារឿងមួយធ្ងន់ធ្ងបំផុត។
ប៉ុន្តែតើវាអាចកើតឡើងដោយរបៀបម៉េចទៅ? មែនហើយ ទូរស័ព្ទឆ្លាតវៃនឹងបង្កើតថាមពលអេឡិចត្រូម៉ាញ៉េទិចក្នុងទម្រងនៃរលកហ្វ្រេកង់វិទ្យុសកម្ម។ មានន័យថា កាលណាអ្នកដាក់វាកាន់តែជិតខ្លួន កាំរស្មីដែលត្រូវរង់ប៉ះពាល់កាន់តែខ្លាំង ហើយក៏អាចផ្តល់ជាផលប៉ះពាល់ដល់សុខភាពខ្លាំងក្លាផងដែរ។
សម្រាប់មនុស្សបុរស ការដែលដាក់ទូរស័ព្ទឆ្លាតវៃនៅជិតពងស្វាស វាអាចបន្ថយការផលិត និងចលនារបស់មេជីវិតឈ្មោលបាន។ ប៉ុន្តែកុំទាន់ខ្លាចអី ព្រោះវាមិនមែនមានន័យថាមនុស្សគ្រប់គ្នាសុទ្ធតែដាក់ទូរស័ព្ទក្នុងហោប៉ៅទាំងអស់សុទ្ធតែមិនអាចមានកូនបាននោះទេ។
សម្រាប់មនុស្សស្រីវិញក៏ប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរដែរ ជាពិសេសការដែលប្រើទូរស័ព្ទញឹកញាប់ពេកក្នុងពេលមានផ្ទៃពោះ ឬដាក់វានៅជិតទារកក្នុងផ្ទៃពេក។ រឿងនេះអាចបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ប្រព័ន្ធប្រដាប់បន្តពូជ និងទារកដែលមិនទាន់កើតផងដែរ។
ស្ថិតក្នុងចំណុចនេះ មិនខ្វល់ថាអ្នកយល់ឃើញដូចម្តេចទេ ប៉ុន្តែរលកកាំរស្មីចេញពីទូរស័ព្ទគឺមិនល្អចំពោះរាងកាយឡើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ទោះបីជាវាមិនទាន់មានការសន្និដ្ឋានច្បាស់លាស់នៅឡើយ យកល្អគួរតែមានការប្រុងប្រយ័ត្នឲ្យបានច្រើនផង។ ដូច្នេះនៅពេលអ្នកចេញពីផ្ទះលើកក្រោយ ចូរដាក់ទូរស័ព្ទទៅក្នុងកាបូប ឬកាតាបវិញទៅ៕