ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីកង្វល់មួយចំនួនដែលអ្នកម្តាយមានផ្ទៃពោះតែងតែកើតមានក្នុងដំណាក់កាលមានផ្ទៃពោះដំបូង។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- កង្វល់ទី១ គឺអ្នកម្តាយអាចបារម្ភថាខ្លួនអាចកើតបានកូនដែលមានសុខភាពល្អ និងមានប្រាជ្ញាឆ្លាតឬទេ។
- កង្វល់ទី២ គឺម៉ាក់ៗអាចព្រួយថាខ្លួនអាចកើតបានកូនដែលមានរូបរាងមិនគ្រប់ឬទេក្រោយពេលដែលប្រើកុំព្យូទ័រច្រើន ប្រើថ្នាំច្រើន ឬនៅក្នុងកន្លែងដែលមានសម្លេងខ្លាំងៗ សត្វចិញ្ចឹមក្នុងផ្ទះ ឬនៅជិតអ្នកជំងឺច្រើន។
- កង្វល់ទី៣ គឺលទ្ធភាពក្នុងការចិញ្ចឹមកូន ខ្លាចខ្លួនឯងនៅមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការចិញ្ចឹមមើលថែទាំកូនបានល្អ ព្រោះតែការងារ មុខរបរ ឬចំណូលសព្វថ្ងៃដែលកំពុងតែខ្វះខាត។
- កង្វល់ទី៤ គឺខ្លាចខ្លួនឯងអាយុច្រើន ពិបាកក្នុងការពរពោះ និងសម្រាលកូន អាចមានគ្រោះថ្នាក់ក្នុងពេលសម្រាល។
- កង្វល់ទី៥ គឺខ្លាចខ្លួនឈឺក្នុងកំឡុងពេលពរពោះ៩ខែនេះ។
- កង្វល់ទី៦ គឺខ្លាចសុខភាពរបស់ខ្លួនមិនដូចដើមក្រោយពេលដែលសម្រាលកូនរួច។
- កង្វល់ទី៧ គឺខ្លាចស្វាមីទៅរកក្រៅ ព្រោះខ្លួនមិនអាចផ្តល់អ្វីដែលប្តីចង់បានក្នុងពេលដែលពោះធំខ្លាំង។
- កង្វល់ចុងក្រោយ គឺខ្លាចមិនអាចអប់រំកូនក្នុងផ្ទៃបានល្អ បារម្ភកូនធំឡើងធ្វើរឿងដែលមិនល្អ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)