ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីស្វាមីដែលអាចនាំទ្រព្យជូនប្រពន្ធបានក្រោយរៀបការរួច។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឆ្នាំម្សាញ់
អ្នកដែលកើតក្នុងឆ្នាំនេះ ជាបុគ្គលដែលលាភចាប់ផ្តើមឡើងខ្ពស់ក្នុងឆ្នាំ២០១៨នេះ មិនថាការងារ ឬមុខរបរទេ សុទ្ធតែរីកចម្រើនទាំងអស់។ ជាពិសេស អាពាហ៍ពិពាហ៍មិនសូវជួបនឹងបញ្ហាទេ ដោយអាចរស់នៅយ៉ាងចុះសម្រុងនឹងគ្នាតែម្តង។ ជាហេតុដែលធ្វើឲ្យស្វាមីដែលកើតក្នុងឆ្នាំនេះ កាន់តែមានកម្លាំងដើម្បីប្រយុទ្ធនៅក្រៅ ដោយអាចនាំផលខ្ពស់ជូនភរិយាតែម្តង។
ឆ្នាំកុរ
ឆ្នាំ២០១៨ ជាឆ្នាំដែលសំណាងអាក្រក់ទាំងឡាយអាចចេញពីអ្នកដែលកើតក្នុងឆ្នាំម្សាញ់នេះអស់ ដោយនាំតែសំណាងល្អចូលមកទេ។ ជាពិសេស ក្នុងឆ្នាំនេះ ក្រៅពីអ្នកអាចទទួលបានជោគជ័យក្នុងមុខរបរ និងការងារ អ្នកក៏អាចទទួលបានជោគជ័យផ្នែកអាពាហ៍ពិពាហ៍ផងដែរ។ ដូចនេះ ចំពោះអ្នកដែលមិនទាន់រៀបការ អាចជ្រើសរើសឆ្នាំនេះបាន នោះអ្នកនឹងអាចនាំទ្រព្យធំជូនដល់អនាគតប្រពន្ធអ្នកជាមិនខាន។
ឆ្នាំឆ្លូវ
ក្រោយពេលដែលចូលដល់ឆ្នាំនេះ បុគ្គលឆ្នាំឆ្លូវនេះ នឹងចាប់ផ្តើមប្រមូលបានលាភពីមួយទៅមួយ មិនអស់ឡើយ។ ជាពិសេស ផ្នែកស្នេហា និងអាពាហ៍ពិពាហ៍តែម្តង ដោយអ្នកអាចជ្រើសរើសយកឆ្នាំនេះបាន ព្រោះក្រោយពេលដែលដើរចូលជីវិតអាពាហ៍ពិពាហ៍រួច សំណាងអ្នកនឹងកាន់តែធំដែលអាចចូលមកបន្តទៀត៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)