ការនោមឈឺ មិនមែនជាការឈឺចាប់ក្នុងពេលនោមទេ តែវាអាចជាការមិនមានផាសុកភាព ឬមានអារម្មណ៍ក្រហាយៗក្នុងពេលនោមក៏មានដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ បើសិនជាអ្នកកំពុងតែជួបបញ្ហានោមឈឺបែបនេះ អត្ថបទមួយនេះនឹងមានប្រយោជន៍ណាស់ចំពោះអ្នក ព្រោះខ្ញុំនឹងបង្ហាញអំពីវិធីព្យាបាលដោយខ្លួនឯងមួយចំនួនដែលអ្នកអាចធ្វើបាន ដើម្បីបំបាត់អាការៈនៃការនោមឈឺនេះបាន។ យ៉ាងណាមិញ ការនោមឈឺនេះច្រើនតែទាក់ទងនឹងការបង្ករោគនៅផ្លូវទឹកម៉ូត្រ ហើយអាការៈផ្សេងៗទៀតរបស់វាអាចមានដូចជា នោមញឹក ទឹកនោមល្អក ឬមានក្លិនស្អុយក្នុងទឹកនោម ជាមួយនឹងការក្តៅខ្លួនផងដែរបើសិនជាការបង្ករោគមានលក្ខណៈធ្ងន់ធ្ងរ។ ខាងក្រោមនេះគឺជាវិធីព្យាបាលដោយខ្លួនឯងមួយចំនួនសម្រាប់អាការៈនោមឈឺ ដែលអ្នកអាចសាកល្បងបាន៖
ញ៉ាំទឹកឲ្យបានច្រើន
ការញ៉ាំទឹកប្រហែលពីរលីត្រក្នុងមួយថ្ងៃអាចនឹងគ្រប់គ្រាន់សម្រាប់ជួយឲ្យអ្នកមានអារម្មណ៍នោមច្រើន ហើយក៏អាចបំបាត់អាការៈឈឺចាប់ក្នុងពេលនោមបានដែរ។ វានឹងច្រោះបាក់តេរីចេញពីប្លោកនោម ព្រមទាំងបំបាត់បញ្ហារលាកក្នុងផ្លូវទឹកនោមដែរ។
ញ៉ាំទឹកលាយទឹកខ្មេះផ្លែប៉ោមមួយកែវ
ទឹកខ្មេះផ្លែប៉ោម ត្រូវបានគេរកឃើញថាមានសារធាតុសម្លាប់បាក់តេរី ដែលវាអាចល្អក្នុងការបំបាត់មូលហេតុដែលនាំឲ្យនោមឈឺបាន។ អ្វីដែលអ្នកគួរតែធ្វើគឺលាយទឹកខ្មេះផ្លែប៉ោមមួយស្លាបព្រាបាយជាមួយនឹងទឹកមួយកែវ ហើយញ៉ាំវាពីរដងក្នុងមួយថ្ងៃ។
ញ៉ាំតែខ្ញី
និយាយដល់ការក្រហាយដើមទ្រូង យើងសុទ្ធតែដឹងហើយថា តែខ្ញីគឺល្អសម្រាប់ដោះស្រាយរឿងនេះ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)យ៉ាងណាមិញ តែខ្ញីក៏ល្អសម្រាប់បំបាត់ការឈឺចាប់ក្នុងពេលនោមផងដែរ ដោយសារតែវាមានសារធាតុសម្លាប់បាក់តេរី និងប្រឆាំងការរលាក៕