មនុស្សគ្រប់គ្នាតែងតែដឹងហើយថា ទំនាក់ទំនងស្នេហាដ៏ល្អឥតខ្ចោះនោះគឺមិនទាន់កើតមាននៅឡើយទេ ទោះបីជាទំនាក់ទំនងស្នេហាដ៏សប្បាយចិត្តបំផុតនៅតែបង្កើតឡើងដោយការលះបង់ និងការឈ្លោះគ្នាខ្លះដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែរឿប៉ុណ្ណឹងមិនអាចផ្លាស់ប្តូរនូវការពិតដែលមនុស្សគ្រប់គ្នាតែងតែស្រមៃអំពីស្នេហាដ៏ល្អឥតខ្ចោះនោះទេ ។
មនុស្សស្រីតែងតែស្រមៃចង់បានបុរសដ៏មានមន្តស្នេហ៍ធ្វើជាគូរអនាគត់ទោះបីជាសុបិន្តនោះមិនបានក្លាយទៅជាការពិតក៏ដោយ។ ប៉ុន្តែអ្វីដែលអាចជារឿងភ្ញាក់ផ្អើលនោះគឺថា បុរសក៏មានក្តីស្រមៃបែបនេះដែរ។ ពួកគេតែងតែស្រមៃចង់បានប្រពន្ធដ៏ល្អឥតខ្ចោះ និងជីវិតដ៏អស្ចារ្យ។ ប្តីរបស់អ្នកប្រហែលជាមិនសុំអ្នកត្រង់ៗដើម្បីបំពេញការចង់បានរបស់គាត់នោះទេ ដូច្នេះយកល្អ ប្រពន្ធគួរតែដឹងអំពីអ្វីដែលប្តីខ្លួនចង់បានហើយ ព្រមទាំងរៀបចំសម្រាប់គាត់ដើម្បីភាពរីករាយទៅ។ ខាងក្រោមនេះគឺជារឿង មួយចំនួនដែលប្តីអ្នកតែងតែចង់បានពីប្រពន្ធរបស់ខ្លួន ប៉ុន្តែមិនដែលប្រាប់ឲ្យប្រពន្ធដឹងនោះទេ៖
- ភាពភ្ញាក់ផ្អើលអ្វីមួយដូចជា អាហារពេលយប់ដ៏អស្ចារ្យ ការដើរកម្សាន្ត ឬការដូរតិចតួចដែលអ្នកផ្តល់ឲ្យ
- មនុស្សប្រុសចូលចិត្ត និងចង់បានប្រពន្ធដែលផ្តល់ភាពស្មោះត្រង់១០០ភាគរយសម្រាប់ខ្លួន
- មានការជជែកគ្នាយ៉ាងស៊ីជំរៅចំពោះប្រធានបទដែលអ្នកទាំងពីរចូលចិត្តនិយាយប្រាប់គ្នា
- ទទួលបានការយកចិត្តទុកដាក់យ៉ាងល្អ ជាពិសេសនៅពេលគាត់ត្រឡប់មកពីធ្វើការយ៉ាងនឿយហត់តែម្តង
- មនុស្សប្រុសគ្រប់រូបតែងតែមានមោទនៈភាពនៅពេលប្រពន្ធរបស់ខ្លួនចេះថែរក្សាខ្លួនឯងបានយ៉ាងល្អ
- មិនថាខ្ញុំឬគេទេ តែងតែចូលចិត្ត ស្តាប់ និងដឹងថាប្រពន្ធរបស់ខ្លួនសប្បាយចិត្ត(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ការផ្តល់នូវភាពជឿជាក់យ៉ាងពេញលេញសម្រាប់គាត់
ប្តីរបស់អ្នកប្រហែលជាចង់ប្រាប់អ្នកឲ្យដឹងថា គាត់ចង់បានរឿងទាំងអស់ខាងលើណាស់ ប៉ុន្តែគាត់នឹងកាន់តែសប្បាយចិត្តខ្លាំងទៀតបើសិនជាអ្នកអាចធ្វើរឿងមួយចំនួននៃរឿងខាងលើនេះបាន ហើយទំនាក់ទំនងស្នេហារបស់អ្នកនឹងកាន់តែរឹងមាំជាងមុនផងដែរ៕