វិធីទី ១ ៖ ម៉ាស្សា
សាច់ដុំឈឺដោយសារតែខ្លួនរបស់អ្នកដុតថាមពលក្នុងអំឡុងពេលមានសកម្មភាពបញ្ចេញកម្លាំងខ្លាំង ដែលជាហេតុនាំឲ្យខ្វះនូវអុកស៊ីសែនពេលដែលខ្លួនអ្នកដុតជាតិស្ករដើម្បីបំលែងទៅជាថាមពល។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ពេលនោះសាច់ដុំរបស់អ្នកនឹងឡើងរឹងដោយសារតែឈាមទៅចិញ្ចឹមមិនគ្រប់គ្រាន់។ ដូច្នេះ អ្វីដែលអ្នកត្រូវធ្វើ គឺម៉ាស្សាដើម្បីឲ្យចលនឈាមរត់បានស្រួលវិញ។ ការម៉ាស្សានៅតំបន់ដែលឈឺចាប់ គឺអាចការពារជំងឺដាច់សរសៃឈាមខួរក្បាលផងដែរ ព្រោះវាធ្វើឲ្យសម្ពាធក្នុងសរសៃឈាមថយចុះ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
វិធីទី ២ ៖ ការស្អំទឹកក្តៅឧណ្ឌៗ ឬទឹកត្រជាក់
ប្រសិនបើអ្នកជាអត្តពលិក អ្នកប្រហែលជាត្រូវការយល់ដឹងអំពីការព្យាបាល និងវិធីជួយកាត់បន្ថយការឈឺសាច់ដុំជាមិនខាន។ អ្នកអាចអនុវត្តន៍ដោយស្អំទឹកក្តៅឧណ្ឌៗ ឬទឹកត្រជាក់ត្រង់តំបន់ដែលឈឺប្រមាណជា ១០ ទៅ ២០ នាទី នោះវានឹងជួយកាត់បន្ថយការហើម ការរលាក និងបន្ថយការឈឺចាប់បាន ព្រោះកំដៅរបស់ទឹកអាចជួយពង្រីកសរសៃឈាម ហើយធ្វើឲ្យឈាមរត់បានស្រួល៕