ជំងឺ Lyme គឺជាការបង្ករោគដោយបាក់តេរីម៉្យាងដែលបង្កឡើងដោយការខាំរបស់ចៃដែលផ្ទុកជំងឺ។ ខាងក្រោមនេះគឺជាការណែនាំមួយចំនួនដើម្បីបន្ថយការប្រឈមនឹងជំងឺមួយនេះ៖
- កុំនៅកន្លែងដែលមានចៃច្រើនជាពិសេស តំបន់មានស្មៅខ្ពស់ៗ និងកន្លែងដែលមានការគ្របដណ្តប់ដោយស្លឹកឈើច្រើនៗ
- ប្រើប្រាស់ថ្នាំបណ្តេញសត្វល្អិត
- នៅពេលធ្វើដំណើរទៅកន្លែងដែលមានចៃច្រើន ចូរស្លៀកខោវែងៗ និងអាវដៃវែងដែលវានឹងជួយផ្តល់ជាការការពារកុំឲ្យចៃខាំបាន
- ពិនិត្យខ្លួនឯងថាមានចៃជាប់ខ្លួនឬអត់មុនពេលចូលទៅក្នុងផ្ទះ។ បើសិនជាឃើញមានចៃខាំជាប់ខ្លួន ចូរយកវាចេញដោយប្រុងប្រយ័ត្ន។
- ចូរយល់ដឹងអំពីរោគសញ្ញាមិនធម្មតារបស់វាដូចជា មានស្នាមកន្ទួលរមាស់ជារង្វង់ អស់កម្លាំង គ្រុន ក្តៅខ្លួន ឈឺក្បាល និងឈឺសាច់ដុំ សន្លាក់៕