ទឹកដោះគោគឺជារបស់ដែលល្អចំពោះសុខភាពរបស់មនុស្ស។ ប៉ុន្តែមិនមែនសម្រាប់មនុស្សទាំងអស់ឡើយ។ មានមនុស្សមួយចំនួននៅពេលដែលញ៉ាំទឹកដោះគោប្រៀបដូចជាញ៉ាំថ្នាំពុលអញ្ចឹង។ ដូចនេះតើមានមនុស្សជំពូកណាខ្លះទៅដែលមិនអាចញ៉ាំ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- នៅពេលដែលក្រពះអ្នកមានអាការៈពុំសូវល្អ ដោយចេញអាស៊ីតច្រើន អ្នកមិនគួរញ៉ាំទឹកដោះគោឡើយ ព្រោះវាអាចធ្វើឲ្យជំងឺអ្នកកាន់តែធ្ងន់បាន។
- អ្នកដែលមានអាការៈខ្វះឈាមក៏មិនគួរញ៉ាំទឹកដោះគោដែរ ព្រោះវាអាចរារាំងសារពាង្គកាយអ្នកស្រូបជាតិដែក។ ជាហេតុដែលអាចធ្វើឲ្យឈាមអ្នកកាន់តែខ្វះ។
- នៅពេលដែលអ្នកមានអាការៈហើមពោះ រាករូស ផោមច្រើន ឬឈឺពោះ សុទ្ធតែមិនអាចញ៉ាំទឹកដោះគោទាំងអស់។
- អ្នកដែលមានក្រួសក្នុងតម្រង់នោម ក៏មិនអាចញ៉ាំទឹកដោះគោបានដែរ ព្រោះវាសុទ្ធតែអាចធ្វើឲ្យជំងឺអ្នកកាន់តែធ្ងន់ជាងមុន។
- អ្នកដែលមានអាការៈប្រតិកម្មជាមួយទឹកដោះគោក៏មិនអាចញ៉ាំបានដែរ។ អាការៈដែលបង្ហាញប្រាប់ថាអ្នកប្រតិកម្មជាមួយទឹកដោះគោមានដូចជា ៖ វានឹងអាចធ្វើឲ្យអ្នករាករូស ឬឈឺពោះជាដើម។ ម្យ៉ាងទៀតវាក៏អាចធ្វើឲ្យអ្នកមានអាការៈដូចជាកើតហឺតដែរ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)