មានឆ្នាំទាំង៣ដែលមិនប្រយ័ត្នអាចទិញបានឡាន និងផ្ទះដោយមិនដឹងខ្លួន។ តើមានឆ្នាំណាខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ឆ្នាំម្សាញ់
អ្នកដែលកើតនៅឆ្នាំនេះជាមនុស្សដែលចេះគ្រប់គ្រងលុយបានល្អ។ ម្យ៉ាងទៀតគេជាមនុស្សដែលគិតល្អិតល្អន់មុននឹងធ្វើអ្វីមួយ។ ជាងនេះទៅទៀត គេជាមនុស្សដែលមានសមត្ថភាពខ្ពស់ក្នុងការងារ ដោយការងារតែងតែមានភាពលេចធ្លោជានិច្ច។ ជាពិសេសគេតែងតែមានអ្នកតាមជួយច្រើន រួមទាំងមានភាពវ័យឆ្លាត ជាហេតុដែលអាចធ្វើឲ្យគេអាចមានលាភចូលបាន។ នោះមិនយូរប៉ុន្មានគេនឹងអាចទិញបានផ្ទះ និងឡានជាមិនខាន។
ឆ្នាំឆ្លូវ
គេជាមនុស្សដែលមានលាភតូចក្នុងពេលវ័យក្មេង។ ប៉ុន្តែឈានដល់វ័យកណ្តាល គេនឹងអាចមានលាភធំ ដោយធ្វើអ្វីតែងតែបានជោគជ័យ។ ជាហេតុដែលអាចធ្វើឲ្យពួកគេក្លាយជាអ្នកមានក្នុងរយៈពេលខ្លីបាន។
ឆ្នាំវក
អ្នកដែលកើតនៅឆ្នាំនេះទោះបីជាមានគ្រួសារដែលពុំសូវមានក៏ដោយ ក៏គេអាចពឹងលើសមត្ថភាពខ្លួនរស់ក្នុងជីវភាពដែលល្អមួយបានដែរ។ ម្យ៉ាងទៀតគេជាមនុស្សដែលខិតខំប្រឹងប្រែងបន្តិចនឹងអាចទទួលបានផលច្រើន។ ជាហេតុដែលអាចធ្វើឲ្យគេអាចរស់នៅក្នុងជីវភាពកាន់តែប្រសើរទៀត៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)