ស្បែកក្បាលស្ងួតកើតឡើងនៅពេលកង្វះជាតិសំណើមនិងជាតិប្រេងគ្រប់គ្រាន់លើស្បែកក្បាល
ហើយបញ្ហានេះក៏បង្កអាការៈរមាស់និងឡើងអង្កែច្រើនផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើបញ្ហាស្បែកក្បាលស្ងួតអាចដោះស្រាយបានយ៉ាងងាយដែរទេ? គ្មានអ្វីពិបាកឡើយកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីរូបមន្តបែបធម្មជាតិងាយៗព្យាបាលស្បែកស្ងួតប្រកបដោយប្រសិទ្ធិភាពខ្ពស់ ៖
១. ទឹកខ្មេះផ្លែប៉ោម
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោមក្នុងបរិមាណស្មើគ្នាជាមួយទឹកធម្មតា។ កូរអោយសព្វ សឹមកក់សម្អាតសក់និងស្បែកក្បាលជាមួយទឹកល្បាយនេះសម្រាប់រយៈពេល ១ នាទី។ ប្រើប្រាស់ទឹកក្ដៅឧណ្ហៗដើម្បីលាងសម្អាតចេញ។
២. ប្រេងអាល់មុន
ម៉ាស្សាស្បែកក្បាលជាមួយប្រេងអាល់មុន ១ ស្លាបព្រាកាហ្វេ រួចទុកចោលសម្រាប់រយៈពេល
១ ម៉ោងជាការស្រេច។
៣. ប្រេងអូលីវ
ក៏មិនខុសពីប្រេងអាល់មុនដែរ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាស្បែកក្បាលជាមួយប្រេងអូលីវ ១ ស្លាបព្រាកាហ្វេនិងទុកចោលសម្រាប់រយៈពេល ១ ម៉ោង សឹមលាងសម្អាតចេញជាការស្រេច។
៤. ប្រេងដើមតែ
លាយប្រេងដើមតែចំនួន ៦ ដំណក់ជាមួយប្រេងអូលីវ ១ ស្លាបព្រាបាយ។ កូរអោយសព្វ សឹមលាបម៉ាស្សាស្បែកក្បាលជាមួយល្បាយនេះនិងទុកចោលសម្រាប់រយៈពេល ៣០ នាទី។ លាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តអោយបានពី ៣ ទៅ ៤ ដងក្នុងមួយសប្តាហ៍។
៥. ប្រទាលកន្ទុយក្រពើ
គ្រាន់តែលាបម៉ាស្សាជែល ឬសាច់ប្រទាលកន្ទុយក្រពើផ្ទាល់លើស្បែកក្បាលសម្រាប់រយៈពេលប៉ុន្មាននាទីនិងទុកចោលសម្រាប់រយៈពេល ១០ នាទី សឹមលាងសម្អាតចេញជាការស្រេច៕