ប្រសិនជាអ្នកមិនចង់រួមភេទ អ្នកអាចប្រើវិធីខាងក្រោមនេះ ដើម្បីដោះខ្លួនចេញពីស្ថានភាពនោះបាន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលស្វាមីអ្នកចង់រួមភេទ បើអ្នកបដិសេធចំៗ នឹងធ្វើឲ្យគេមិនសប្បាយចិត្តឡើយ។ ដូចនេះ អ្នកគួរតែបង្វែលអារម្មណ៍របស់គេមកនិយាយរឿងដែលកើតឡើងល្អៗរវាងអ្នកទាំងពីរបាន នោះគេនឹងអាចភ្លេចនូវរឿងនេះ ដោយធ្វើឲ្យអ្នកអាចដកខ្លួនចេញមួយពេលដែរ។
- នៅពេលដែលគេមានអារម្មណ៍ចង់រួមភេទ អ្នកអាចឲ្យគេទៅងូតទឹក ដុសធ្មេញ និងសម្អាតប្រដាប់ភេទជាមុនសិន។ បន្ទាប់មក អ្នកអាចឲ្យគេផ្លាស់ប្តូរកម្រាលពូក និងធ្វើរឿងជាច្រើនទៀត។ ដូចនេះ គេនឹងមិនមានកម្លាំងក្នុងការចង់រួមភេទទៀតទេ។
- អ្នកអាចធ្វើជារវល់ខ្លាំងបាន នៅពេលដែលប្តីអ្នកចង់រួមភេទ។ នៅពេលដែលអ្នកធ្វើបែបនេះ គេនឹងមិនមានអារម្មណ៍ទៀតទេ ព្រោះគេឃើញអ្នករវល់រឿងការងារខ្លាំង។
- ប្រសិនជាអាច អ្នកអាចប្រាប់គេថា អ្នកកំពុងតែមករដូវ មិនអាចធ្វើបានទេ ព្រោះខ្លាចឆ្លងរោគ។ ដូចនេះ គេនឹងមិនរកអ្នកដើម្បីសប្បាយជាមួយគេឡើយ។
- អ្នកអាចប្រាប់គេថា អ្នកឈឺពេញខ្លួន មិនដឹងជាមានជំងឺអីទេ ធ្វើឲ្យអ្នកពិបាកទ្រាំខ្លាំងណាស់។ នៅពេលដែលគេឃើញអ្នកឈឺចុកចាប់បែបនេះ គេនឹងមិនបង្ខំអ្នកឲ្យរួមភេទជាមួយគេឡើយ។
- ប្រសិនជាអ្នកមិនចង់រួមភេទមែន អ្នកមិនគួរបង្ខំខ្លួនឯងនោះទេ ដោយអ្នកអាចនិយាយបកស្រាយបង្ហាញហេតុផលដល់គេ នោះគេនឹងអាចស្តាប់ចូល ហើយមិនហៅអ្នកឲ្យកំដរគេទៀតទេ។ ដូចនេះ អ្នកអាចធ្វើតាមវិធីទាំងនេះបាន ដើម្បីចៀសពីការរួមភេទដែលអ្នកមិនចង់ធ្វើ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)