ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឆ្នាំរោង
នារីឆ្នាំរោង កើតមកមានសំណាងតែម្តង ព្រោះនាំលាភមកជាមួយ។ ជាហេតុដែលធ្វើឲ្យគេក្រោយរៀបការរួច អាចធ្វើឲ្យស្វាមីប្រមូលបានលុយច្រើនចូលមក។ ដូចនេះ គេនឹងអាចក្លាយជាជំទាវបានយ៉ាងងាយ។
ឆ្នាំជូត
មនុស្សស្រីដែលកើតឆ្នាំជូត មានភ្នែកមុតណាស់ ដោយអាចមើលធ្លុះគ្រប់យ៉ាង។ នេះជាអ្វីដែលទេវតាប្រទានដល់នារីឆ្នាំជូត។ ជាហេតុដែលធ្វើឲ្យមុខរបររបស់គេ និងស្វាមីអាចរីកខ្លាំងក្រោយពេលដែលរៀបការរួច។ ដូចនេះ គេនឹងអាចទទួលបាននាមជាជំទាវក្នុងថ្ងៃណាមួយបានជាមិនខានឡើយ។
ឆ្នាំកុរ
នារីឆ្នាំកុរវិញ ជាបុគ្គលដែលចូលចិត្តញញឹមជានិច្ច ថែមទាំងមានចរិតដែលរួសរាយរាក់ទាក់ទៀតផង។ ជាពិសេស ក្នុងពេលខ្លះគំនិតរបស់គេមិនត្រូវបានទទួលស្គាល់ក៏ដោយ ក៏គេមិនទុកក្នុងចិត្តដែរ ដោយគេខំប្រឹងបន្តទៀត ដើម្បីសម្រេចបានជោគជ័យ។ ដូចនេះ គេនឹងអាចក្លាយជាជំទាវក្នុងថ្ងៃណាមួយជាមិនខាន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)