ស៊ុបកំប៉ុងជាស៊ុបដែលមានរសជាតិស្រាប់ និងត្រៀមសម្រាប់ទទួលទានដោយមិនបាច់ផ្សំគ្រឿងអ្វីច្រើនឡើយ។ ប៉ុន្តែបើនិយាយចំពោះសុខភាពវិញគឺថា ការញ៉ាំវាគួរតែជារឿងកាត់បន្ថយវិញ ហើយបើអាចទៀតកុំញ៉ាំតែម្តង។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) តាមរយៈអត្ថបទមួយនេះ ខ្ញុំនឹងបង្ហាញអំពីហេតុផលធ្ងន់ធ្ងរមួយចំនួនតូចសម្រាប់គាំទ្ររឿងនេះ៖
ជាតិសូដ្យូម
បើសិនជាក្នុងគ្រួសារមានជំងឺបេះដូងកើតឡើង យកល្អគួរតែចៀសឲ្យឆ្ងាយពីអាហារទាំងឡាយណាដែលមានជាតិសូដ្យូម ព្រោះអាហារទាំងនេះនឹងធ្វើឲ្យលើសសម្ពាធឈាម ហើយក៏ប្រឈមខ្ពស់នឹងជំងឺបេះដូងថែមទៀត។ យ៉ាងណាមិញ ស៊ុបកំប៉ុងជាទូទៅគឺមានជាតិសូដ្យូមខ្ពស់ណាស់ដើម្បីបង្កើនរសជាតិ។ អ្នកជំនាញនិយាយថា ស៊ុបកន្លះកំប៉ុងអាចមានជាតិសូដ្យូមរហូតដល់ ៩០០មីលីក្រាម ដែលវាគ្រប់គ្រាន់នឹងធ្វើឲ្យមនុស្សម្នាក់ប្រឈមនឹងជំងឺបេះដូងបាន ខណៈពេលដែលមនុស្សយើងគួរតែញ៉ាំជាតិសូដ្យូមមិនឲ្យលើសពី ១៥០០មីលីក្រាមក្នុងមួយថ្ងៃឡើយ។
MSG
ក្រៅពីជាតិសូដ្យូម មានធាតុផ្សំមួយទៀតដែលត្រូវបានគេរកឃើញច្រើនក្នុងស៊ុបកំប៉ុងដែរនោះគឺ MSG ដែលមកពីពាក្យពេញ Monosodium Glutamate។ សារធាតុមួយនេះច្រើនតែមានក្នុងអាហារចិន និងត្រូវបានគេប្រើប្រាស់សឹងតែទាំងអស់ក្នុងអាហារកៃឆ្នៃ។ អាហារចិនកៃឆ្នៃដែលមានសារធាតុ MSG នេះច្រើនតែបង្កជាអាការៈជាច្រើនដូចជា ឈឺក្បាល ចង្អោ បែកញើសពេញខ្លួន ញ័រទ្រូង អស់កម្លាំង និងស្ពឹកមាត់ ឬបំពង់ករក្រោយពីញ៉ាំរួច។
BPA
វាបានមកពីពាក្យពេញមួយឈ្មោះ Bisphenol A។ វាមិនមែនជាធាតុផ្សំដែលមានក្នុងអាហារកំប៉ុងតែ តែវាជាសារធាតុគីមីមួយដែលមានក្នុងផ្នែកខាងក្នុងនៃកំប៉ុងស៊ុបតែម្តង។ បញ្ហានោះគឺថា សារធាតុមួយនេះទៅរំខានដល់អ័រម៉ូនក្នុងខ្លួន រហូតដល់បង្កជាអតុល្យភាពអ័រម៉ូនបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)អាការៈនៃការអតុល្យភាពអ័រម៉ូនអាចមាន ឈឺក្បាល អស់កម្លាំង និងអារម្មណ៍មិនល្អ។ តែវាក៏អាចធ្វើឲ្យប្រឈមកាន់តែខ្លាំងនឹងមហារីកថែមទៀតផង៕