នេះគឺជាសេចក្តីព្រមានមួយសម្រាប់អ្នកដែលចូលចិត្តញ៉ាំស៊ុតច្រើនៗពេក! អ្នកស្រាវជ្រាវបានធ្វើសេចក្តីរាយការណ៍ថា ការញ៉ាំស៊ុតច្រើនជាងពីរគ្រាប់ក្នុងមួយថ្ងៃនិងជារៀងរាល់ថ្ងៃទៀត អាចប្រឈមខ្ពស់នឹងការស្លាប់ ខណៈពេលដែលវាក៏ធ្វើឲ្យកើតជាជំងឺបេះដូងសរសៃឈាមថែមទៀត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការសិក្សាមួយដែលបានចុះផ្សាយក្នុងសារព័ត៌មាន Journal of the American Medical Association បានឲ្យដឹងថា ការសិក្សានេះបានតាមដានទៅលើសុខភាព របបអាហារ និងទម្លាប់របៀបរស់នៅរបស់មនុស្សពេញវ័យប្រមាណជាង ៣០០០នាក់ក្នុងសហរដ្ឋអាមេរិករយៈពេល ៣១ឆ្នាំ។ យោងទៅតាម Katherine Tucker សាស្រ្តាចារ្យ នៅឯសាកវិទ្យាល័យ University of Massachusetts Lowell ក្នុងសហរដ្ឋអាមេរិកបានឲ្យដឹងថា ការសិក្សានេះបានរាយការណ៍ថា កូឡេស្តេរ៉ុលក្នុងស៊ុតមានទំនាក់ទំនងនឹងការប៉ះពាល់ដល់សុខភាព ដោយសារតែទទួលទានក្នុងបរិមាណខ្ពស់។
សម្រាប់នាយកដ្ឋានកសិកម្មមេរិកវិញបានឲ្យដឹងថា គ្រាន់តែស៊ុតធំមួយគ្រាប់គឺមានកូឡេស្តេរ៉ុលស្ទើរតែ ២០០មីលីក្រាមទៅហើយ ដែលយ៉ាងហោចណាស់ស្មើនឹងសាច់គោ Steak ២២៦ក្រាមទៅហើយ។
ការញ៉ាំកូឡេស្តេរ៉ុលច្រើនជាង ៣០០មីលីក្រាមជារៀងរាល់ថ្ងៃ ត្រូវបានគេរកឃើញថា មានជាប់ទាក់ទងនឹងការប្រឈមនឹងជំងឺបេះដូងសរសៃឈាម ១៧ភាគរយ និង ការស្លាប់ ១៨ភាគរយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)លោក Tucker បានបន្ថែមថា “ការញ៉ាំស៊ុតច្រើនគ្រាប់ក្នុងមួយសប្តាហ៍អាចជារឿងមានហេតុផលរបស់មនុស្សម្នាក់ៗដែរ ប៉ុន្តែវាគឺជាការណែនាំមួយសម្រាប់មនុស្សគ្រប់រូប ដើម្បីចៀសវាងការញ៉ាំស៊ុត ៣គ្រាប់ឡើងទៅក្នុងមួយថ្ងៃ។ អ្វីដែលជីវជាតិនោះគឺញ៉ាំវាក្នុងកម្រិតមធ្យមគឺគ្រប់គ្រាន់ហើយ”៕