ជំងឺពោះវៀនលូនចូលគ្នា ឬហៅថា Intussusception គឺជាជំងឺដ៏ធ្ងន់ធ្ងរមួយដែលអាចឲ្យអាហារដែលញ៉ាំរួចមិនអាចធ្វើដំណើរទៅមុខដោយសារតែស្ទះពោះវៀន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជំងឺនេះក៏អាចកាត់ផ្តាច់ចរន្តឈាមទៅចិញ្ចឹមកង់ពោះវៀនដែលលូនចូលគ្នានោះដែរ និងអាចបណ្តាលឲ្យរហែកពោះវៀន មានការបង្ករោគ និងងាប់ជាលិកាពោះវៀនបានទៀតផង។
ជំងឺពោះវៀនលូនចូលគ្នានេះគឺជាមូលហេតុស្ទះពោះវៀនដ៏ញឹកញាប់ជាងគេបំផុតលើកុមារអាយុតិចជាង ៣ឆ្នាំ។ ចំពោះមូលហេតុរបស់ជំងឺនេះដែលកើតលើកូនក្មេងតូចៗបែបនេះគឺមិនទាន់មានការយល់ដឹងនៅឡើយទេ។ រឿងនេះកម្រកើតមានលើមនុស្សធំណាស់ តែបើមានមែនក៏បណ្តាលមកពីបញ្ហាជំងឺណាមួយផ្សេងទៀតដែរ ដូចជាដុំសាច់ក្នុងពោះវៀនជាដើម។
ដើម្បីចង់ដឹងថាកូនអ្នកមានជំងឺពោះវៀនលូនចូលគ្នានោះបាន គ្រូពេទ្យនឹងសាកសួរអំពីប្រវត្តនៃបញ្ហារបស់គេ។ គាត់អាចនឹងស្ទាប់លើពោះនិងមានអារម្មណ៍ដូចប៉ះដុំសាច់ក្រកមួយដុំក្នុងពោះអញ្ជឹង។ ដើម្បីបញ្ជាក់កាន់តែច្បាស់ថា កូនអ្នកមានជំងឺនេះឬអត់នោះ គ្រូពេទ្យអាចនឹងធ្វើតេស្តបន្ថែមដូចជា៖
- ថតអេកូនៅពោះ
- ការបាញ់ទឹកបារៀម ឬខ្យល់ចូលទៅក្នុងរន្ធគូថ
លើសពីនេះទៅទៀត ការបាញ់ទឹកបារៀម ឬខ្យល់ចូលតាមរុន្ធគូថបែបនេះច្រើនតែអាចដោះស្រាយ ឬព្យាបាលបញ្ហាពោះវៀនលូនចូលគ្នានេះវិញរហូតដល់ ៩០ភាគរយឯណោះ ហើយក៏មិនត្រូវការការព្យាបាលអ្វីបន្ថែមទៀតដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)យ៉ាងណាមិញបើសិនជាពោះវៀនរហែកហើយ គឺមិនអាចប្រើប្រាស់ ទឹកបារៀមបានទេ៕