នៅពេលដែលអ្នកឈ្លោះគ្នាជាមួយស្វាមីម្តងៗ ទោះបីជាខឹងយ៉ាងណាក៏មិនគួរនិយាយពាក្យសម្តីទាំងឡាយខាងក្រោមនេះដែរ ព្រោះវាធ្វើឲ្យអ្នកទាំងពីរឃ្លាតឆ្ងាយពីគ្នាបាន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកមិនគួរនិយាយថា គេមិនមែនជាមនុស្សប្រុសនោះទេ។ ពាក្យសម្តីបែបនេះ គឺមើលងាយគេខ្លាំងណាស់។ វានឹងអាចធ្វើឲ្យអ្នកទាំងពីរឃ្លាតឆ្ងាយពីគ្នាបាន។
- អ្នកក៏មិនគួរនិយាយពាក្យថា អ្នកមើលមិនឃើញអនាគតរបស់គេទេ។ នៅពេលដែលអ្នកប្រើពាក្យនេះ មានន័យថា អ្នកកំពុងតែមើលងាយពីសមត្ថភាពរបស់គេ។ ដូចនេះ បើចៀសបានអ្នកគួរតែចៀសកុំប្រើឲ្យសោះ។
- ទោះបីជាខឹងយ៉ាងណាក៏ដោយ ក៏អ្នកមិនគួរប្រើពាក្យថា នៅជាមួយគេជារឿងកំប្លែងមួយនោះទេ។ ពាក្យសម្តីនេះ ជាពាក្យដែលធ្វើឲ្យគេឈឺចាប់ខ្លាំង ព្រោះអ្នកមិនដែលទុកគេក្នុងចិត្ត គ្រាន់តែទុកជារបស់លេងតែប៉ុណ្ណោះ។
- អ្នកក៏មិនគួរប្រើពាក្យថា គេចង់ធ្វើអ្វីធ្វើទៅ អ្នកមិនខ្វល់ទៀតទេ។ ពាក្យនេះ ជាពាក្យដែលធ្វើឲ្យគេមានអារម្មណ៍ថាត្រូវបានបោះបង់ចោល។ ដូចនេះ វានឹងធ្វើឲ្យមនោសញ្ចេតនារវាងអ្នកទាំងពីរកាន់តែឃ្លាតឆ្ងាយពីគ្នាជាមិនខានឡើយ។
- ទោះជាឈ្លោះខ្លាំងយ៉ាងណា អ្នកក៏មិនគួរនៅស្ងៀម ហើយមិននិយាយអ្វីដែរ ព្រោះវាអាចធ្វើឲ្យស្វាមីអ្នកកាន់តែខឹងខ្លាំងជាងមុនទៀត។
- ពាក្យចុងក្រោយនេះ ជាពាក្យធ្ងន់ធ្ងរបំផុតដែលអ្នកមិនគួរប្រើឡើយ នោះគឺពាក្យថា អ្នកទៅងាប់ទៅ។ ក្រោយពេលដែលអ្នកនិយាយបែបនេះ ប្រៀបដូចជាចាក់ដោតបេះដូងរបស់មនុស្សប្រុសទាំងរស់អញ្ចឹង។ ដូចនេះ អ្នកគួរតែចៀសឲ្យផុតពីពាក្យសម្តីទាំង៦ម៉ាត់នេះ ទើបធ្វើឲ្យមនោសញ្ចេតនារវាងអ្នកទាំងពីរមិនងាយប្រេះស្រាំ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)