មានមនុស្សមួយចំនួន ពេលវេលាក្នុងការគេងគឺតិចបំផុត។ ដូចនេះ នៅពេលដែលអ្នកគេងតិច នឹងអាចផ្តល់គ្រោះថ្នាក់អ្វីដល់អ្នកទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- វានឹងធ្វើឲ្យអ្នកមានបញ្ញាខ្សោយ ព្រោះអ្នកគេងមិនគ្រប់។ ដូចនេះ អ្នកនឹងមិនអាចបំពេញការងារបានល្អ ថែមទាំងអាចប៉ះពាល់ដល់ការសិក្សាទៀតផង។ ជាពិសេស អ្នកនឹងមិនអាចទទួលបានលទ្ធផលអ្វីពីការងារ មុខរបរ និងការសិក្សានោះទេ ដោយធ្វើឲ្យធ្លាក់ចុះទាំងអស់។
- នៅពេលដែលអ្នកគេងមិនគ្រប់ម៉ោង វានឹងនាំជំងឺជាច្រើនមកឲ្យអ្នកដូចជា ៖ ជំងឺលើសសម្ពាធឈាម ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ឬជំងឺដាច់សរសៃឈាមជាដើម។ ជាហេតុដែលធ្វើឲ្យអ្នកប្រឈមមុខនឹងគ្រោះថ្នាក់ខ្លាំងណាស់។
- វាក៏អាចប៉ះពាល់ដល់ការរួមភេទរបស់អ្នកដែរ ដោយធ្វើឲ្យអ្នកទាំងពីរគ្មានអារម្មណ៍ ហើយគ្មានកម្លាំងក្នុងការធ្វើអ្វីបានឡើយ។
- វានឹងធ្វើឲ្យស្បែកអ្នកខ្វះជាតិទឹក ស្ងួត ងងឹត ស្បែករលុង ស្បែកជ្រួញ ងាយឡើងមុន និងរង្វង់ភ្នែកខ្មៅជាដើម។ ដូចនេះ អ្នកគួរតែចូលគេងពីព្រលឹម ដោយមិនគួរឲ្យហួសម៉ោងទេ ទើបជំងឺមិនមករកអ្នក៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)