ការស្រាវជ្រាវបានប្រមានថា ទោះបីជាអ្នកមិនបានវិវត្តទៅជាជំងឺលើសឈាមពីការញ៉ាំអាហារប្រៃក៏ពិតមែន ប៉ុន្តែអ្នកអាចនឹងកំពុងខូចខាតសរសៃឈាម បេះដូង តម្រងនោម និងខួរក្បាលរបស់អ្នក។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
អ្នកស្រាវជ្រាវបានមើលលើភស្តុតាង និងបានរកឃើញថា ការញ៉ាំប្រៃពេក មានផលប៉ះពាល់លើសរីរៈ និងជាលិកាជាច្រើន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការញ៉ាំប្រៃពេក អាចនាំឲ្យបន្ថយមុខងារនៃស្រទាប់នៃសរសៃឈាមខាងក្នុង។ អ្នកស្រាវជ្រាវបាននិយាយថា កោសិកានៃស្រទាប់សរសៃឈាមខាងក្នុងនោះត្រូវបានពាក់ព័ន្ធទៅនឹងដំណើរការជាច្រើន រួមមានកំណកឈាម និងមុខងារនៃភាពស៊ាំ។ កម្រិតប្រៃពេក ក៏អាចបង្កើនភាពរឹងនៃសរសៃឈាមអាកទែផងដែរ
គាត់បានពន្យល់ថា នៅពេលដែលជញ្ជាំងនៃថតបេះដូងកាន់តែក្រាស់ទៅៗ ពួកវាក្លាយជាមានថាមពលតិច និងមិនអាចច្របាច់ឈាមខ្លាំងដូចបេះដូងដែលធម្មតានោះទេ។
ការញ៉ាំប្រៃក៏អាចប៉ះពាល់ដល់មុខងារនៃតម្រងនោម ហើយក៏អាចប៉ះពាល់ដល់ប្រព័ន្ធប្រសាទផងដែរ។
ការញ៉ាំប្រៃអាចជម្រុញទៅលើណឺរ៉ូននៅក្នុងខួរក្បាល ដែលបណ្តាលឲ្យមានការឆ្លើយតបទៅនឹងភាពផ្សេងៗគ្នានៃការភ្ញោច រួមមានការកន្ត្រាក់នៃសាច់ដុំគ្រោងឆ្អឹងជាដើម។
ទោះបីជាសម្ពាធឈាមរបស់អ្នកមិនត្រូវបានកើនឡើងក៏ដោយ ប៉ុន្តែការកើនឡើងលំហូរឈាមរ៉ាំរ៉ៃអាចមានឥទ្ធិពលប៉ះពាល់លើសរីៈសំខាន់ៗ៕