បាយមានទំនាក់ទំនងយ៉ាងល្អជាមួយនឹងរបបអាហារផ្តល់សុខភាព ហើយវាក៏ជួយផ្តល់ជាអត្ថប្រយោជន៍ដល់សម្រស់របស់យើងហួសពីការស្មានទៅទៀត។
បាយឬអង្ករផ្តល់ជាអង់ទីអុកស៊ីដង់ដែលត្រូវបានគេស្គាល់ថាជួយពន្យា និងកាត់បន្ថយការកើតជាភាពជ្រីវជ្រួញលើស្បែក ព្រមទាំងបន្ថយភាពចាស់ថែមទៀតផង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ម្សៅអង្ករក៏ត្រូវបានប្រជាជននៅតំបន់អាស៊ីតប្រើប្រាស់សម្រាប់ព្យាបាលបញ្ហាស្បែក និងជំងឺមុនផងដែរ។
របៀបធ្វើម៉ាសបិទមុខពីបាយ
ធម្មតា អ្នកត្រូវចម្អិនបាយជាមុនសិន។ ដើម្បីទទួលបានគ្រឿងផ្សំមូលដ្ឋានក្នុងការធ្វើម៉ាសបិទមុខនោះ អ្នកត្រូវចម្អិនបាយ ៣ស្លាបព្រា ជាមួយទឹកត្រជាក់ប្រមាណ ១៥០ទៅ២០០មីលីលីត្រ។
ចូរចម្អិនបាយរហូតដល់វាទន់ បន្ទាប់មកចូរយកបាយចេញ។ ចូរលាងបាយនោះជាមួយទឹកត្រជាក់ ហើយយកបាយចេញ។ នៅពេលនេះអ្នកនៅសល់តែទឹកបាយទេ ដូច្នេះ ចូរលាយទឹកឃ្មុំមួយស្លាបព្រាបាយ និងទឹកដោះគោមួយស្លាបព្រាបាយជាមួយគ្នាបន្ថែមទៀត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ចុងក្រោយចូរយកល្បាយមួយនេះលាបលើមុខ ហើយទុកវាចោលរយៈពេល ៣០នាទី។ អ្នកក៏អាចយកវាលាបលើកបានដែរ៕