ប្រសិនជាអ្នកចង់បំបាត់រង្វង់ភ្នែកខ្មៅរបស់អ្នក អាហារទាំងនេះ អ្នកអាចជ្រើសរើសមកពិសារបាន។ តើមានអ្វីខ្លះទៅ?
- អ្នកអាចពិសារពងមាន់បាន ព្រោះនៅក្នុងនោះសម្បូរទៅដោយប្រូតេអ៊ីន ដែលអាចជួយធ្វើឲ្យកោសិកាស្បែកថ្មីឆាប់ដុះឡើងមក។ ជាហេតុដែលធ្វើឲ្យស្បែកខ្មៅក្រោមភ្នែកទាំងនោះឆាប់ប្រែត្រឡប់មកជាសវិញ។ ជាពិសេស វាក៏អាចផ្តល់សារធាតុចិញ្ចឹមបានគ្រប់គ្រាន់ដល់រាងកាយអ្នកផងដែរ។
- អ្នកអាចពិសារការ៉ុតបាន ព្រោះនៅក្នុងនោះមានផ្ទុកវីតាមីនE និងវីតាមីនA ដែលអាចជួយធ្វើឲ្យរង្វង់ភ្នែកខ្មៅរបស់អ្នកប្រែជាសវិញបាន។
- អ្នកក៏អាចញ៉ាំល្ងខ្មៅផងដែរ ព្រោះក្រោយពេលដែលអ្នកបរិភោគរួច ភ្នែកអ្នកនឹងឈប់ខ្មៅ ថែមទាំងអាចធ្វើឲ្យសក់អ្នកប្រែជាខ្មៅទៀតផង។ ក្រៅពីល្ងខ្មៅ អ្នកក៏អាចបរិភោគសណ្តែកដីផងដែរ ព្រោះវាមានសារធាតុដូចគ្នា។
- តែបៃតង អ្នកគួរតែញ៉ាំឲ្យបានច្រើន ព្រោះវាអាចជួយកាត់បន្ថយមិនឲ្យរង្វង់ភ្នែកអ្នកខ្មៅ ក្រោយពេលដែលអ្នកមើលកុំព្យូទ័រយូរ។ អ្នកក៏អាចយកមកស្អំរង្វង់ភ្នែកអ្នកផងដែរ ព្រោះវាក៏អាចជួយធ្វើឲ្យសមកវិញដូចគ្នា។ ដូចនេះ អ្នកអាចសាកល្បងវិធីទាំងឡាយខាងលើនេះបាន ដើម្បីរង្វង់ភ្នែកអ្នកស្អាតឡើងវិញ៕