មាននារីជាច្រើន នៅពេលដែលមានផ្ទៃពោះដំបូងគេមិនដឹងថាមានអ្វីប្រែប្រួលទេ ដូចនេះគេតែងតែភ័យជានិច្ចនៅពេលដែលការប្រែប្រួលទាំងនោះកើតឡើង។ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីការប្រែប្រួលទាំងនោះ ដើម្បីឱ្យអ្នកអាចទ្រាមចិត្តទុកជាមុន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកនឹងមានអារម្មណ៍ដូចផ្តាសាយអឹញ្ចឹងនៅពេលដែលអ្នកទើបតែមានផ្ទៃពោះ គឺវាតែងតែធ្វើឱ្យអ្នករងារ ចង់ក្អួត ឬខ្លួនឡើងកម្តៅជាដើម។
- ដើមទ្រូងអ្នកនឹងរីកធំជាងមុន និងទន់ជាដើម ព្រោះវាកំពុងតែត្រៀមផ្ទុកទឹកដោះសម្រាប់កូនបៅក្រោយពេលសម្រាលរួច។
- អ្នកអាចនឹងមានជំងឺទល់លាមក ព្រោះអាហារដែលអ្នកបរិភោគចូលនឹងស្តុកទុកយូរ ដើម្បីឱ្យអ្នកអាចស្រូបយកអាហារចិញ្ចឹមជាច្រើនដើម្បីចិញ្ចឹមកូនក្នុងពោះ។
- អ្នកអាចនឹងស្អប់ម្ហូបដែលអ្នកធ្លាប់ចូលចិត្ត ហើយនៅពេលដែលឃើញវា តែងតែមានអារម្មណ៍ចង់ក្អួតជាដើម។
- ជើងអ្នកនឹងរីកធំជាងមុន ដោយសារតែរាងកាយអ្នកផ្ទុកទឹកច្រើនក្រោយពេលដែលមានផ្ទៃពោះ ដូចនេះអាចធ្វើឱ្យជើងអ្នកហើមបាន។
- រាងកាយផ្នែកខាងក្រោមអ្នកនឹងឈឺ ដោយសារតែទារកក្នុងផ្ទៃកាន់តែធំទៅៗ ដូចនេះនៅពេលដែលទារកកម្រើក អ្នកនឹងមានអារម្មណ៍ថាឈឺជាមិនខាន។
- ស្បែកមុខអ្នកនឹងប្តូរព៌ណ អាចប្តូរទៅជាព៌ណលឿង ដោយសារតែការប្រែប្រួលនៃរាងកាយផ្នែកខាងក្នុង ធ្វើឱ្យស្បែកអ្នកអាចប្រែប្រួលបានគ្រប់ពេល៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)