ប្រសិនជាអ្នកមិនចង់ក្លាយជានារីដែលគ្មានអ្នកយក អ្នកគួរតែកែចោលចរិតខាងក្រោមនេះ។ តើមានអ្វីខ្លះទៅ?
- អ្នកមិនគួរមើលខ្ពស់ពេកទៅលើបុរសទេ ព្រោះនៅពេលដែលអ្នកមើលខ្ពស់ពេក នោះនឹងគ្មាននរណាហ៊ានមកជិតអ្នកឡើយ។ បុរសភាគច្រើន មិនចូលចិត្តនារីដែលរើសច្រើននោះទេ។
- អ្នកមិនគួរប្រកាន់ចរិតឆេវឆាវខ្លាំងនោះទេ ព្រោះបើអ្នកឆាប់មួលម៉ៅ នឹងគ្មាននរណាហ៊ានមកក្បែរអ្នកឡើយ។ ដូចនេះ អ្នកនឹងមិនសូវមានអ្នកត្រូវការនោះទេ ព្រោះគេខ្លាចតាមលួងអ្នកណាស់ ហើយពិបាកលួងទៀតផង។
- នារីដែលចាយលុយច្រើន និងនារីដែលដើរលេងច្រើន ក៏បុរសមិនពេញចិត្តដែរ ព្រោះអ្នកជាមនុស្សដែលមិនចេះសន្សំសំចៃ ដោយចាយមិនចេះគិត។ ដូចនេះ បើគេយកអ្នកធ្វើជាប្រពន្ធ នោះនឹងគ្មានសល់ប្រាក់ឡើយ។
- នៅពេលដែលអ្នកជានារីដែលងាយស្រួលតាមពេក ក៏ធ្វើឲ្យអ្នកបាត់បង់តម្លៃដែរ។ ដូចនេះ អ្នកគួរតែធ្វើជាខ្លួនអ្នក ទើបអ្នកអាចស្ថិតក្នុងចិត្តរបស់បុរសទាំងនោះ។
- អ្នកគួរតែធ្វើជានារីដែលស្មោះត្រង់ ព្រោះបើអ្នកស្មោះ នឹងគ្មានបុរសណាដែលមិនមកជិតអ្នកឡើយ៕