ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឆ្នាំរកា
បុគ្គលឆ្នាំរកា មានខួរក្បាលជាអ្នករកស៊ី ហើយគេជាមនុស្សដែលជឿលើវាសនាពាក់កណ្តាល និងជឿលើខ្លួនឯងពាក់កណ្តាល។ តាំងពីតូច គេសម្តែងចេញគំនិតជាអ្នករកស៊ីហើយ។ ជាពិសេស គេជាបុគ្គលដែលម៉ត់ចត់ ហើយរឿងដែលគេមិនច្បាស់ គេតែងសួរអ្នកមានបទពិសោធន៍ជានិច្ច។ ជាហេតុដែលធ្វើឲ្យគេអាចក្លាយជាអ្នកមានបានយ៉ាងងាយ។
ឆ្នាំច
បុគ្គលឆ្នាំច អាចមានទ្រព្យចូលមកក្នុងវ័យកណ្តាល។ ជាពិសេស គេជាបុគ្គលដែលអាចរងទុក្ខលំបាកបាន ហើយអាចពុះពារបានគ្រប់ឧបសគ្គ។ ជាហេតុដែលធ្វើឲ្យគេអាចទទួលបានទ្រព្យច្រើនចូលមក។ ដូចនេះ ជីវិតជាអ្នកមាននឹងអាចមកជិតអ្នកបាន។
ឆ្នាំមមី
បុគ្គលឆ្នាំមមី ក្រោយ៣៦ឆ្នាំ នឹងអាចទទួលបានទ្រព្យធំចូលមក ព្រោះមានអ្នកជួយតាមជិតខ្លួនអ្នកជានិច្ច។ ដូចនេះ អ្នកនឹងអាចក្លាយជាអ្នកមាន ធ្វើឲ្យអ្នកដទៃកោតសរសើរអ្នកជាខ្លាំង។ ជាហេតុដែលធ្វើឲ្យអ្នកមានមាសពាក់ពេញខ្លួនតែម្តង៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)