មានការយល់ច្រឡំច្រើនណាស់អំពីការហូរទឹករំអិលចេញពីទ្វារមាស។ អ្នកខ្លះគិតថា ទឹករំអិលនោះគឺជាការធ្លាក់ស ហើយយល់ថាវាគឺជាជំងឺដែលត្រូវខ្វល់ខ្វាយ។ ស្រ្តីម្នាក់ៗតែងធ្លាប់មានអាការៈហូរទឹករំអិលចេញពីទ្វារមាស តែវាគឺជារឿងមួយធម្មតាសុទ្ធសាតសម្រាប់ថែរក្សាតុល្យភាព pH របស់តំបន់ទ្វារមាស។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ចំពោះពណ៌របស់ទឹករំអិលដែលហូរចេញមកនេះច្រើនតែថ្លា ឬសដូចទឹកដោះគោ ប៉ុន្តែចំពោះករណីកម្រិត pH អតុល្យភាព មានការបង្ករោគ ឬបញ្ហាសុខភាពផ្សេងៗទៀតនោះ អាចនឹងធ្វើឲ្យពណ៌ទឹករំអិលនេះប្រែប្រួលបាន។ ខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពីពណ៌ខុសៗគ្នានៃទឹករំអិលចេញពីទ្វារមាសដែលអាចបញ្ជាក់អំពីសុខភាពអ្នក។
ពណ៌ត្នោតឬក្រហមដូចឈាម
ការដែលមានស្នាមប្រឡាក់ខោទ្រនាប់ពណ៌ត្នោត ឬដូចឈាមអាចជារឿងគួរឲ្យភ្ញាក់ផ្អើលបាន ប៉ុន្តែអ្នកត្រូវតែគិតថាវាគឺជារឿងមួយធ្ងន់ធ្ងរបន្តិចដែរ។ ករណីនេះអាចបញ្ជាក់បានថា មានរឿងច្រើននាស់ដូចជា សញ្ញានៃការមានផ្ទៃពោះ មករដូវមិនទៀងទាត់ ឬអាការៈរបស់ជំងឺមហារីកមាត់ស្បូន ឬមហារីកអង់ដូម៉ែត្រ។
ពណ៌សល្អកឬលឿង
ករណីពណ៌ទឹករំអិលបែបនេះ អាចបញ្ជាក់បានថា ជាជំងឺកាមរោគណាមួយដូចជា ជំងឺប្រមេះទឹកបាយជាដើម។ ក្រៅពីទឹករំអិលពណ៌បែបនេះ អ្នកគួរតែសង្កេតមើលការធ្លាក់ឈាមរដូវនៅចន្លោះវដ្តរដូវ ការលេចនោមដោយមិនដឹងខ្លួន និងឈឺចាប់ក្នុងអាងត្រគៀកផង។
ពណ៌លឿងឬបៃតងខ្ចី
បើសិនជាអ្នកមានការហូរទឹករំអិលចេញពីទ្វារមាសពណ៌លឿង ឬបៃតងខ្ចី វាអាចបញ្ជាក់អំពីការបង្ករោគប្រភេទទ្រីកូម៉ូណាស់ (Trichomonas Infection)។ ក្រៅពីការហូរទឹករំអិលនេះ អ្នកប្រហែលជាអាចមានការនោមឈឺ និងនោមក្រហាយផងដែរ។
ពណ៌ផ្កាឈូកខ្ចី
រឿងនេះច្រើនតែកើតមានជាញឹកញាប់ក្រោយពីសម្រាលកូនរួច ព្រោះវាគឺជាសញ្ញានៃការជ្រុះភ្នាសក្នុងស្បូនចេញមកក្រៅ ឬហៅថា Lochia។
ពណ៌សខាប់
ខណៈពេលដែលការហូរទឹករំអិលពីទ្វារមាសធម្មតាមានពណ៌សដូចទឹកដោះគោ តែបើសិនវាជាពណ៌សខាប់ និងស្អិតៗ ព្រមទាំងមានហើម និងឈឺជុំវិញបបេរទ្វារមាស រមាស់ និងឈឺចាប់ក្នុងពេលរួមភេទទៀត វាអាចជាសញ្ញាបញ្ជាក់អំពីការបង្ករោគផ្សិតហើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ពណ៌សឬប្រផេះ
ទឹករំអិលទ្វារមាសដែលមានពណ៌ប្រផេះ ឬលឿងតិចៗ ហើយមានក្លិនឆ្អាបទៀត អាចបញ្ជាក់ថាជាការបង្ករោគដោយបាក់តេរី ឬហៅថា Bacterial Vaginosis ដែលនាំឲ្យមានការរមាស់ ក្រហាយ ឡើងក្រហម និងហើមក្នុងទ្វារមាសបាន៕