នៅពេលដែលអ្នកជ្រើសរើសយកសង្សារ អ្នកគួរតែស្វែងយល់អត្តចរិតរបស់គេឲ្យច្បាស់ ព្រោះមានបុរសមួយចំនួនស្រឡាញ់អ្នកមិនស្មោះឡើយ។ គេស្រឡាញ់អ្នកព្រោះតែចង់បានខ្លួនប្រាណអ្នកប៉ុណ្ណោះ។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញអ្នកពីចរិតរបស់មនុស្សប្រុសបែបនោះ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ក្រៅពីល្អចំពោះអ្នក ថែមទាំងល្អចំពោះមិត្តស្រីចាស់របស់គេទាំងអស់។
- ជាមនុស្សដែលតែងតែខ្វាយខ្វល់ពីម៉ូតសក់អ្នក សម្លៀកបំពាក់ និងប្រកាន់ចំពោះទម្ងន់ និងកម្ពស់អ្នក។
- ជាបុរសដែលជួបអ្នកលើកទីមួយសុំលេខទូរស័ព្ទភ្លាម បើអ្នកមិនឲ្យ គេនឹងឈប់ទាក់ទងជាមួយអ្នក ហើយប្តូរមនុស្សស្រីផ្សេងទៀត។
- ជាមនុស្សដែលនិយាយផ្សេងធ្វើផ្សឹង។
- ជាមនុស្សដែលធ្វើអ្វីតែងតែមានគោលដៅជានិច្ច។
- នៅពេលដែលអ្នកឆ្លើយតបនឹងសារគេយូរ គេនឹងទុកអ្នកចោលយូរដូចគ្នា ដោយយកលែសថា ទុកឲ្យអ្នកស្គាល់រសជាតិនេះដែរ។ ប៉ុន្តែគេបែរជាកំពុងលេងសារជាមួយអ្នកផ្សេងទៅវិញ។
- ជាមនុស្សមិនហ៊ានណែនាំអ្នកឲ្យមិត្តភក្តិគេស្គាល់ទេ ព្រោះខ្លាចមិត្តរបស់គេនិយាយរឿងទាំងអស់ប្រាប់អ្នក។
- ជាមនុស្សដែលមិនហ៊ានទិញរបស់ដែលអ្នកពេញចិត្តឲ្យអ្នកទេ ដោយយកលែសថាព្រោះតែចង់ឲ្យអ្នកល្អ។
- ជាបុរសដែលមិនដែលរៀបចំផែនការអនាគតជាមួយអ្នកឡើយ។
- ជាបុរសដែលនៅពេលដែលអ្នកមិនឲ្យខ្លួនប្រាណអ្នកដល់គេ គេតែងតែប្រើលែសថាអ្នកមិនស្រឡាញ់គេ ដោយបង្ខំឲ្យអ្នកឲ្យគេតែម្តង៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)